• 2019-09-19 02:55:25
  • ព័ត៌មាន

អបអរសាទរ! អតិថិជនវីង ផ្ញើប្រាក់ពីកូរ៉េខាងត្បូង និងថៃឈ្នះរង្វាន់ម៉ូតូស៊េរីថ្មីនារដូវកាលបុណ្យភ្ជុំបិណ្ឌ

  • 2019-09-19 02:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារដូវកាលបុណ្យភ្ជុំបិណ្ឌ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានធ្វើការចាប់រង្វាន់ជាលើកទី១ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២រូប ដែលនឹងទទួលបានរង្វាន់ម៉ូតូស៊េរីថ្មី បន្ទាប់ពីពួកគាត់បានធ្វើប្រតិបត្តិការផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃមកកាន់កម្ពុជាតាមរយៈដៃគូផ្ញើប្រាក់របស់វីង។

អ្នកឈ្នះរង្វាន់ដំបូងទាំង២រូប ដែលមានឈ្មោះសុខ គីរី ស្ថិតនៅប្រទេសកូរ៉េខាងត្បូង និងឈ្មោះប៊ន អេង ស្ថិតនៅប្រទេសថៃ។ អ្នកឈ្នះរង្វាន់ដំបូងទាំង២រូបនេះ នៅក្នុងចំណោមអតិថិជនរាប់ពាន់នាក់របស់វីងដែលបានធ្វើប្រតិបត្តិការផ្ញើប្រាក់ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៩ ដល់ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩។ រង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ទាំង២រូប គឺម៉ូតូស៊េរីថ្មី ឆ្នាំ២០១៩។ ដោយអ្នកឈ្នះរង្វាន់ទាំង២រូបកំពុងស្ថិតប្រទេសកូរ៉េខាងត្បូងនិងប្រទេសថៃ ដូច្នេះបងប្អូនរបស់ពួកគាត់ដែលជាអ្នកទទួលប្រាក់ផ្ញើនៅកម្ពុជា បានមកទទួលរង្វាន់ម៉ូតូស៊េរីថ្មី២០១៩ នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីងនៅភ្នំពេញ។ មានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់ លោកប៊ុន ថែ អគ្គនាយករងរបស់វីងបានមានប្រសាសន៍ថា៖ វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ដល់អតិថិជន ដែលបងប្អូនរបស់ពួកគាត់ស្ថិតនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃហើយមិនបានមកជួបជុំគ្រួសារនៅកម្ពុជានារដូវកាលបុណ្យភ្ជុំបិណ្ឌ។

លោកប៊ុន ថែ មានប្រសាសន៍បន្តទៀតថា “ក្នុងពេលដែលវីងបន្តណែនាំពីផលិតផលនិងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា យើងមិនដែលភ្លេចឡើយ នូវការសំដែងសេចក្តីថ្លែងអំណរគុណដល់អតិថិជន រាប់លាននាក់របស់យើង ដែលតែងតែជួយវីងឱ្យបន្តឆ្ពោះទៅមុខជានិច្ច ទោះបីជាក្នុងស្ថានភាពដ៏លំបាកក៏ដោយ។ ខ្ញុំក៏សូមជូនពរដល់អតិថិជនទាំងអស់ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ នូវភាពសប្បាយរីករាយ និងភាពរុងរឿងនារដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ”

កម្មវិធីប្រម៉ូសិនភ្ជុំបិណ្ឌឈ្នះម៉ូតូស៊េរីថ្មីនេះគឺជាកម្មវិធីប្រូម៉ូសិន របស់ធនាគារ ឯកទេស វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់វីង ជាពិសេសសម្រាប់អតិថិជននៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃដែលបានផ្ញើប្រាក់មកកម្ពុជាតាមរយះដៃគូវីងដូចជា៖ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅប្រទេសកូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅប្រទេសថៃ។

សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះរង្វាន់ សូមកុំបារម្ភព្រោះថាធនាគារឯកទេសវីងនឹងមានការចាប់រង្វាន់ លើកទីពីរ និងទីបី ដែលនឹងប្រព្រឹត្តទៅនៅកាលបរិច្ឋេទខាងក្រោម៖

  • ការចាប់រង្វាន់លើកទី២ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩។

  • ការចាប់រង្វាន់លើកទី៣ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងតាមរយៈទូរស័ព្ទលេខ 023 999 989

អត្ថបទ ៖ រ័ត្ន

មតិយោបល់