- 2019-09-22 00:37:46
- ព័ត៌មាន
កោះមួយនៅជប៉ុន មានចំនួនសត្វឆ្មា ច្រើនជាងមនុស្ស
- 2019-09-22 00:37:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះមួយនៅជប៉ុន មានចំនួនសត្វឆ្មា ច្រើនជាងមនុស្ស
ចន្លោះមិនឃើញ
កោះ Aoshima ឬ កោះឆ្មា ជាកោះ ដែលស្ថិតក្រោមចំណុះការគ្រប់គ្រងរបស់កោះ Ehime នៃភាគខាងត្បូង ប្រទេសជប៉ុន មានចំនួនសត្វឆ្មាច្រើន ជាងចំនួនសរុបរបស់មនុស្ស។
កាលពីដើមឡើយ មនុស្សតែងយកឆ្មាមកចិញ្ចឹម ដើម្បីមកចាប់កណ្ដុរ នៅទូកនេសាទរបស់ពួក ប៉ុន្តែជាអកុសល ចំនួនមនុស្ស បានថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំ ខណៈចំនួនសត្វឆ្មា ចេះតែកើនឡើង។
បើតាមកាសែតក្នុងស្រុកបានឲ្យដឹងថា ចំនួនមនុស្សនៅឆ្នាំ១៩៤៥ មានចំនួន ៩០០នាក់ ប៉ុន្តែក្នុងឆ្នាំ២០១៨ មានតែមនុស្សចំនួន ១៣នាក់ប៉ុណ្ណោះ ដែលរស់នៅក្នុងកោះនេះ (ភាគច្រើនអាយុលើស ៧៥ឆ្នាំ) ខណៈសត្វឆ្មា មានចំនួនប្រមាណ ១២០ ទៅ ១៣០ក្បាល កំឡុងឆ្នាំ២០១៥ និង ២០១៨។
បើតាមការចុះផ្សាយរបស់ History បានឲ្យដឹងថា នៅសព្វថ្ងៃនេះ ភ្ញៀវទេសចរអាចចូលមកលេងកោះនេះ ហើយមកដាក់ចំណី និងលេងជាមួយសត្វឆ្មាបាន៕
ខាងក្រោមនេះ ជាវីដេអូនៃកោះឆ្មា ដែលបង្ហោះកាលពីឆ្នាំ២០១៨៖