• 2019-09-23 01:53:47
  • ព័ត៌មាន

ក្រ​សួង​ប្រាប់​ឲ្យ​ពល​រដ្ឋ​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំនន់ទឹក​ភ្លៀង​

  • 2019-09-23 01:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធាន​ទឹក​ជូនដំណឹង​ដល់​ប្រជា​ពល​រដ្ឋឲ្យ​មាន​ការ​​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ចំពោះ​​ជំនន់​ទឹក​ភ្លៀង​ដែល​អាច​កើត​មាន​។

(ភូមិសាស្រ្តមួយចំនួននៃឃុំសាលាក្រៅ ឃុំអណ្ដូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន​មានការជន់លិចដោយសារជំនន់ទឹកភ្លៀង/ រូបភាព៖ ក្រ​សួងធនធានទឹក)​

ក្នុង​សេចក្ដីជូនដំណឹង​មួយ​ចុះផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹងថា​ពី​ថ្ងៃទី​២៣ ដល់ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​បណ្តា​រាជធានី​-ខេត្ត​​ នឹង​មាន​ភ្លៀង​ធ្លាក់​​រាយប៉ាយ​ក្នុង​បរិមាណ​ពីមធ្យម​ទៅ​ច្រើន​ និង​ផ្នែក​ខ្លះមាន​ភ្លៀង​ធ្លាក់​ខ្លាំង។​

ជា​មួយ​គ្នា​នេះដែរ​ក្រសួង​ក៏បាន​ណែ​នាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ចំពោះ​ថ្ងៃទី​២៦ ដល់​២៩​ ខែកញ្ញា ដែល​ថា​អាច​នឹងមាន​ជំនន់​ទឹក​ភ្លៀង​កើត​ឡើង៕

អត្ថបទ៖ ទូច សុខា

មតិយោបល់