• 2019-09-26 06:28:06
  • សេដ្ឋកិច្ច

អាកាសយានដ្ឋាន​រាង​ផ្កាយ​សមុទ្រ ចាយ​អស់ ១១ ពាន់​លាន​ដុល្លារចាប់​បើក​ដំណើរការ​ហើយ

  • 2019-09-26 06:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន​ស្តង់ដារ​យក្ស​ Daxing International Airport ​ដែល​ស្ថិត​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​បើក​ដំណើរការ​ហើយ​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ក្រោមវត្តមាន​នៃ​ការ​ចូលរួម​របស់​ប្រធានាធិបតី​លោក ស៊ី ជិនពីង។

ជា​អាកាសយានដ្ឋាន​ដែល​ចំណាយ​លើ​ការ​សាងសង់​សរុប​អស់​ប្រមាណ ១១ ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ផ្ទៃ​ដី ៧០០ ០០០ ម៉ែត្រ​ការេ​ឬ​​ស្មើ​ទីលាន​បាល់ទាត់​ប្រមាណ ៩៨ ដង។ ទំហំ​នេះ​សោត​រាប់​ចូល​ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី ២ បន្ទាប់​ពី​អាកាសយានដ្ឋាន​ស្ថិត​ក្នុង​ទីក្រុង Atalanta សហរដ្ឋអាមេរិក។

រចនាបថ​ជា​រាង​ផ្កាយ​សមុទ្រ​នៃ​អាកាសយានដ្ឋាន​ថ្មី​នេះ​ដែរ ​ជា​ការ​បង្កើត​ឡើង​ដោយ​ស្ថាបត្យករ​ល្បី​ឈ្មោះ​លោក Zaha Hadid។ តាម​ភ្នាក់ងារ​សារព័ត៌មាន Global Times ​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុមហ៊ុន​អាកាសចរ​ធំៗ​ចំនួន ៧ ​បាន​នឹង​កំពុង​ដំណើរការ​ជើង​ហោះហើរ​ថ្មី​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ពុធ​ត​ទៅ ដោយ​រួម​មាន​ទាំង British Airways, Cathay Pacific និង Finnair ​ជា​ដើម៕

ប្រភព៖ BBC ប្រែសម្រួល ៖ កៅ រក្សា

មតិយោបល់