• 2019-09-27 02:33:16
  • ព័ត៌មាន

រំជួលចិត្ត! ដំរី​ស្គមស្គាំង​ខ្លាំងដោយសារអត់អាហារ បានងាប់ហើយក្រោយធ្វើជាទាសករនៅស្រីលង្កា

  • 2019-09-27 02:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​ញី​ឈ្មោះ​ទី​គិរី​(Tikiiri) អាយុ​៧០​ឆ្នាំ​ដែល​ស្គម​កំព្រឹង ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ដង្ហែរ​ក្បួន​ក្នុង​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​នៅ​ក្នុង​ពិធីបុណ្យ​ពុទ្ធសាសនា​មួយ​ទោះបី​សុខភាព​របស់​វា​មិន​ល្អ​​ក៏​ដោយ​នោះ បាន​ស្លាប់​។​

​រូបភាព​សត្វ​ដំរី​ស្រីលង្កា​ដេក​នៅលើ​ដី​មើល​ទៅ​ទន់ខ្សោយ​កម្លាំង​និង​ជិត​ស្លាប់​ជា​មួយ​រូបរាង​ស្គមស្គាំង​ឃើញ​ឆ្អឹង​យ៉ាងច្បាស់​នេះ បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​នៅ​ពេល​វា​​បាន​បង្ហាញខ្លួន កាលពី​ខែ​មុន​។ ​វា​ហាក់ដូចជា​ស្ថានភាព​របស់​ដំរី​នេះ​មិន​ភាពល្អប្រសើរ​ឡើង​វិញ​ទេ បន្ទាប់​ពី​ការស្លាប់​របស់​វា ត្រូវ​បាន​បញ្ជាក់ កាលពី​ថ្ងៃ​អង្គារ​។​ ​មូលនិធិ​សង្គ្រោះ​ដំរី (Save Elephant Foundation) ដែលជា​អង្គការ​សប្បុរសធម៌​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ដែល​បាន​ខំ​ប្រឹងប្រែង​សង្គ្រោះ​សត្វ​ដំរី​បាន​និយាយ​អំពី​​ភាព​ទុក្ខសោក​និង​ភាព​ធូរស្បើយ បន្ទាប់​ពី​ការស្លាប់​របស់​វា​។​

​ម្ចាស់​របស់​ដំរី​នេះ បាន​ប្រាប់ វេបសាយ Metro.co.uk ថា​ដំរី​មួយ​ក្បាល​នេះ​បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃ​អង្គារ​។​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​វេបសាយ​នេះថា ដំរី​នេះ បាន​ចំណាយ​​ជីវិត​របស់​វា​ជា​”​ទាសករ​”៕​

ប្រភព ៖ rasmeinews

មតិយោបល់