- 2019-10-01 02:15:01
- សេដ្ឋកិច្ច
បីថ្ងៃឈប់សម្រាកភ្ជុំ ខេត្តពីរទទួលបានភ្ញៀវអន្តរជាតិច្រើនជាងគេ
- 2019-10-01 02:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បីថ្ងៃឈប់សម្រាកភ្ជុំ ខេត្តពីរទទួលបានភ្ញៀវអន្តរជាតិច្រើនជាងគេ
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ឲ្យដឹងថាក្នុងរយៈពេលបីថ្ងៃនាឱកាសឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំនេះស្ថិតិភ្ញៀវទេសចរបរទេសមានចំនួនជាង៧ម៉ឺននាក់បានទៅកាន់រាជធានីខេត្តទាំង២៥របស់កម្ពុជា។
ក្នុងរបាយការណ៍ក្រសួងទេសចរណ៍ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឲ្យដឹងថាគិតពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែកញ្ញា ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរកម្សាន្តតាមរាជធានីខេត្តទាំង២៥មានចំនួន ៧៦ ៧៤៨នាក់។ ក្នុងនោះខេត្តសៀមរាប និងព្រះសីហនុទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ។
បើតាមក្រសួងទេសចរណ៍នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤៣ ២៨៣នាក់តាមពីក្រោយដោយខេត្តសៀមរាបមានភ្ញៀវទេសចរអន្តរជាតិចំនួន១៤ ០៧៥ នាក់ ខណៈភ្នំពេញមានចំនួន៧ ៩៥៥នាក់៕