/5d92b8d8d66a5_1569896640_medium.jpg)
- 2019-10-01 02:25:52
- ព័ត៌មាន
មកស្គាល់ សព្វាវុធសាហាវៗទាំង ៥ ដែលចិនត្រៀមបង្ហាញនៅថ្ងៃគម្រប់ខួប ៧០ឆ្នាំ
- 2019-10-01 02:25:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ សព្វាវុធសាហាវៗទាំង ៥ ដែលចិនត្រៀមបង្ហាញនៅថ្ងៃគម្រប់ខួប ៧០ឆ្នាំ
ចន្លោះមិនឃើញ
រដ្ឋាភិបាលចិន ត្រូវបានគេរំពឹងថានឹងបង្ហាញនូវអាវុធយោធាដ៏ទំនើបបំផុតរបស់ខ្លួន នៅក្នុងក្បួនព្យុហយាត្រានៃពិធីគម្រប់ខួប ៧០ឆ្នាំរបស់ខ្លួន។ ដើម្បីជាការប្រារព្ធពិធីរំលឹកខួបលើកទី ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងរៀបចំក្បួនព្យុហយាត្រាយោធាធំជាងគេបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅទីលានធានអានមិននៅថ្ងៃទី ១ខែតុលានេះ។
ខាងក្រោមនេះ គឺជាសព្វាវុធសាហាវៗទាំង ៥ ដែលចិនត្រៀមបង្ហាញនៅថ្ងៃគម្រប់ខួប ៧០ឆ្នាំ ៖
១. មីស៊ីល DF-41
មីស៊ីលឆ្លងអន្ដរទ្វីបនេះ ត្រូវបានគេប៉ាន់ស្មានថាជាមីស៊ីលដែលសាហាវជាងគេបំផុតក្នុងពិភពលោក ដែលវាអាចបាញ់ចំគោលដៅ ១០ផ្សេងគ្នាក្នុងពេលតែមួយ។ អ្នកជំនាញឲ្យដឹងថា ប្រសិនបើវាត្រូវបានបាញ់មែន នោះវាត្រូវការពេលតែ ៣០នាទីប៉ុណ្ណោះដើម្បីហោះទៅដល់អាមេរិក។
២. មីស៊ីលបាញ់ចេញពីនាវាមុជទឹក JL-2
មីស៊ីលរយៈចម្ងាយ ៧ ២០០គីឡូម៉ែត្រនេះ ត្រូវបានប្រើប្រាស់សម្រាប់ការក្នុងតំបន់ជាជាងបាញ់ឆ្លងអន្ដរទ្វីប និងប្រើដើម្បីការពារដែនទឹករបស់ចិន។
៣. យន្ដហោះទម្លាក់គ្រាប់បែក H-6N
H-6N គឺជាយន្ដហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយយ៉ាងសំខាន់របស់ចិន ប៉ុន្តែវាត្រូវការអភិវឌ្ឍបន្ថែមទៀតដើម្បីឲ្យមានភាពទំនើបជាងគេបំផុតក្នុងពិភពលោក។
៤. យន្ដហោះដ្រូន DR-8
យន្ដហោះដ្រូន DR-8 អាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង ៥ដង និងប្រើប្រាស់ដើម្បីហោះទៅជិតគោលដៅក្នុងការបញ្ជូនព័ត៌មានរបស់សត្រូវ មុនពេលដែលមីស៊ីលត្រូវបានបាញ់។
៥. យន្ដហោះដ្រូនដាវ
យន្ដហោះស្លាបប្រជីវនេះ ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់នៅលើនាវាដឹកយន្ដហោះ ហើយសម្រាប់ឈ្លបយកការណ៍ពីសត្រូវ៕