• 2019-10-02 03:06:57
  • សេដ្ឋកិច្ច

កម្ពុជា​រំពឹង​ថាបាន​ចំណូលពន្ធគយ​លើស​ផែ​នការរហូត​ដល់​៨០០​លាន​ដុល្លារ​

  • 2019-10-02 03:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​មុខ​រាជរដ្ឋាភិបាល​ឲ្យ​ដឹង​ថា​កម្ពុជា​រំពឹង​ថានឹង​ទទួលបាន​ចំណូលពី​ពន្ធគយ​លើស​ផែន​ការ​រហូត​ដល់​៨០០​លាន​ដុល្លារក្នុង​ឆ្នាំនេះ​ ហើយ​ថា​ជាង​៥០​ភាគ​រយ​បាន​ពី​ការ​យកពន្ធ​លើ​ការនាំចូល​គ្រឿង​យន្ត។​

ក្នុង​ពិធីចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាល​កល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​នា​ព្រឹក​នេះ សម្តេច ហ៊ុន សែន​ ឲ្យ​ដឹងថា​​គិត​មក​ដល់​ពេលនេះ​ចំណូល​ពន្ធ​គយ​​ប្រមូល​បាន​២ ៣៨៤​លាន​ដុល្លារ​អាម៉េរិក​រួច​ហើយ និង​ថា​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នឹង​ប្រ​មូល​បាន​ច្រើន​បន្ថែម​ទៀត ហើយ​រំពឹង​ថា​បាន​លើស​ផែន​ការ​រហូត​ដល់​៨០០​លាន​ដុល្លារ។​

សម្តេច​ឲ្យ​ដឹងថា​ក្នុង​មួយ​ខែ​ចំណូល​ពន្ធ​គយ​បាន​ប្រហែលជា​២៥០​លាន​ដុល្លារ និង​ខែ​ខ្លះ​ថា​បាន​រហូត​ដល់​៣០០​លាន​ដុល្លារ។ សម្តេច​បញ្ជាក់ថា​ចំណូល​ពន្ធគយ៥២​ភាគរយ​បានពី​ពន្ធ​រថយន្ត និង​ម៉តូ។ សម្តេច​បន្ថែមថា៖ «ពន្ធ​បាន​ពី​ការ​នាំចូល​គ្រឿង​យន្ត​ ឡាន ម៉ូតូ៥២ភាគរយនៃប្រាក់ចំណូល​ពន្ធ​គយ​ដែលពីមុន​មាន​[ជាង​៣០​ភាគរយ] ​មានន័យ​ថា​ប្រ​ជា​ជន​មាន​លុយ​ទិញ​ឡាន ទិញ​ម៉ូតូ»៕​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់