• 2019-10-02 05:21:55
  • ព័ត៌មាន

គាំទ្រកាហ្វេយូរឆ្នាំ! លើកទី១ កម្ពុជាប្រារព្ធទិវាកាហ្វេអន្តរជាតិជាមួយ ១៨០ប្រទេសទូទាំងពិភពលោកឡើងកក្រើកម៉ង

  • 2019-10-02 05:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីវប្បធម៌ពិសាកាហ្វេស្ទុះឡើងខ្លាំងក្នុងទសវត្សចុងក្រោយនេះ ទីបំផុតកម្ពុជាបានសម្រេចចូលរួមប្រារព្ធទិវាកាហ្វេអន្តរជាតិជាផ្លូវការហើយ ស្របគ្នាជាមួយ ១៨០ប្រទេសទៀតទូទាំងពិភពលោក ដែលទិវានេះតែងតែធ្វើឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី ០១ ខែតុលា ។

ប្រារព្ធយ៉ាងឧឡារិកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមជាមួយអ្នកគាំទ្រកាហ្វេជាច្រើនកុះករ អមជាមួយការសម្ដែងពីក្រុមតន្ត្រី និងកម្មវិធីសប្បាយៗជាច្រើនទៀត ទិវាកាហ្វេអន្តរជាតិលើកដំបូងនៅកម្ពុជានេះមានឈ្មោះថា ទិវាណេសកាហ្វេ

ដើម្បីចូលរួមអបអរសាទរ និងប្រារព្ធទិវាកាហ្វេអន្តរជាតិលើកទី១នេះ កាលពីថ្ងៃទី១ តុលា ឆ្នាំ ២០១៩ ណេសកាហ្វេ ( NESCAFE) បានចែកជូនដោយឥតគិតថ្លៃ ដល់សាធារណជន នៅទីតាំងធំៗ ដូចជាក្នុង ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខ ហើយថែមទាំងមានការដាក់ឲ្យភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃណេសកាហ្វេ Blend & Brew ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ ល្ងាចនៅខាងមុខរោងកុន Major Cineplex ចំពោះនៅតាមបណ្ដាខេត្តមួយចំនួនដូចជា បាត់ដំបង សៀមរាប និងកំពង់ចាម។

លើលពីនេះទៅទៀត ពេញមួយខែតុលានេះ អតិថិជនទាំងអស់ នឹងទទួលបាននូវប្រូម៉ូសិនពិសេសគឺ "ទិញមួយ ថែមមួយ" សម្រាប់ការជាវណេសកាហ្វេកំប៉ុង។

លោកស្រី April Wong ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestlé ប្រចាំនៅកម្ពុជាមានឲ្យដឹងថា៖ «ទិវាកាហ្វេអន្តរជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ ថ្ងៃទី១ ខែតុលាទូទាំងពិភពលោក ក្នុងគោលបំណងធ្វើឲ្យអ្នកដែលចូលចិត្តពិសាកាហ្វេទូទាំងសកលលោក បានដឹងពីគុណប្រយោជន៍នៃកាហ្វេ បានជួបជុំគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកសេចក្តីស្រឡាញ់ ព្រមទាំងអាចពីបង្ហាញឆន្ទៈរួមគ្នាក្នុងការគាំទ្រកាហ្វេ។ ដូច្នេះយើងជឿជាក់ថាបងប្អូនខ្មែរដែលចូលចិត្តពិសាកាហ្វេច្បាស់ជារំភើបរីករាយក្នុងព្រឹត្តិការណ៍ជាមួយយើងដែរ»៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់