• 2019-10-02 06:31:49
  • ព័ត៌មាន

៣ខែចុងឆ្នាំពេញបិប! កម្មវិធីនាំសំណាងដល់អ្នកគាំទ្រថ្មីចែកមិនសំចៃពី អាយអេសអាយស្ទៀល

  • 2019-10-02 06:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ដែល​តែង​តែ​គាំទ្រ​ដល់​ក្រុមហ៊ុន​ និង​ផលិតផល​របស់​ក្រុមហ៊ុន​ ជា​ពិសេស​ផលិតផល​​សង្ក័សី អាយ អេស​ អាយ​ ផាម (ISI PALM) និង​ ផលិត​ផល​ដែក​ទីប ស អាយ​ អេស​ អាយ (ISI PIPE) ក្រុមហ៊ុន​ អាយ​ អេស អាយ ស្ទៀល​ (ISI STEEL) បាន​បង្កើត​នូវ​កម្មវិធី ISI PALM និង​ ISI PIPE នាំ​សំណាង​ ដែល​នឹង​ផ្ដល់​​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​អតិថិជន​របស់​ខ្លួន​។

ពិសេស​សម្រាប់​រយៈពេល ៣​ខែ​ពេញ​តែ​ម្តង ពោល​គឺ ចាប់​ពី ថ្ងៃ​ទី ១ តុលា ដល់​ថ្ងៃ​ ទី ៣១ ធ្នូ ២០១៩​ អតិថិជន​ដែល​ជាវ ផលិតផល​ស័ង្កសី​ ISI PALM និង​ISI PIPE យក​ទៅ​ប្រើ​ប្រាស់​ចាប់​ពី ២០០ដុល្លារ ឡើង​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដើម្បី មាន​ឱកាស​ឈ្នះ រង្វាន់​ដ៏​សន្ធឹក​សន្ធាប់។

រង្វាន់​ធំៗ ​រួមមាន​៖ ម៉ូតូ Honda Dream ឆ្នាំ ២០១៩ ចំនួន ២០រង្វាន់, និង​រង្វាន់​ធំ​រថយន្ត Ford Ranger ឆ្នាំ​២០១៩ ថ្មីសន្លាង​ ១គ្រឿង។ ដើម្បី​ផ្ដល់​នូវ​សុក្រឹត​ភាព សម្រាប់​កម្មវិធី ISI PALM និង​ISI PIPE នាំ​សំណាង​នេះ បុគ្គលិក​សាច់​ញាតិ​ផ្ទាល់​របស់​បុគ្គលិក​ ក្រុមហ៊ុន​ អាយ​ អេស អាយ​ ស្ទៀល​ សាខា និង​ភ្នាក់​ងារ​ចែក​ចាយ​របស់​ក្រុមហ៊ុន​ទាំងអស់​រួម​មាន​ ដេប៉ូ និង​សិប្បកម្ម​កិន​ស័ង្កសី គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្សង​សំណាង​នេះ​ទេ​។

កម្មវិធី​នេះ គឺ​សម្រាប់​តែ​អតិថិជន​ដែល​ជាវ​យក​ទៅ​ប្រើ​ចុង​ក្រោយ​ប៉ុណ្ណោះ។ អតិថិជន​ទាំងអស់​អាច​រក​ជាវ​ផលិតផល​ស័ង្កសី អាយ​ អេស​ អាយ​ ផាម និង​ ដែក​ទីប​ ស អាយ​ អេស អាយ នៅ​តាម​បណ្ដា​សាខា និង​ ដេប៉ូ​ចែក​ចាយ ក្រុមហ៊ុន​ អាយ​ អេស​ អាយ​ ស្ទៀល​ ដែល​នៅ ជិត​ផ្ទះ​របស់​លោក​អ្នក ហើយ​កុំ​ភ្លេច​សួរ​រក​សន្លឹក​ឆ្នោត​។​

ផលិតផល​ស័ង្កសី អាយ អេស​ អាយ ផាម (ISI PALM) គឺ​ជា​ផលិតផល​ស័ង្កសី​ដែល​បាន​ផលិត​ដោយ​បច្ចេកវិទ្យា​ជប៉ុន​ និង​អូស្ត្រាលី តាម​ស្តង់​ដា JIS វត្ថុធាតុ​ដើម​ទទួល​ស្គាល់​ដោយ​ ISO 9001: 2015 មាន​ស្រទាប់​អាលុយមីញ៉ូម និង​ស័ង្កសី​ក្រាស់​ ស្រោប ស្មើ​សាច់​ល្អ ដែល​អាច​ការពារ​នូវ​ការ​ច្រែះ​​ធ្លុះ និង​កាន់​ពណ៌​បាន​យូរ ជា​ពិសេស​ អាយ​ អេស​ អាយ ផាម ផ្ដល់​នូវ​ការ​ធានា​រយៈពេល​ ១០ឆ្នាំ ទៅ​លើ​ការ​ច្រែះ និង​ធ្លុះ។ ចំណែក​ឯ​ផលិតផល​ ដែក​ទីប ស អាយ អេស អាយ ( ISI PIPE) វិញ គឺ​ជាំ​ផលិតផល​លំដាប់​ស្តង់​ដារ​ពិភពលោក​ ដែល​ផលិត​តាម​បទដ្ឋាន​អន្តរជាតិ ISO 9001: 2015 ធានា​បាន​នូវ​គុណភាព​ផ្ដាច់​គេ​ក្នុង​ទីផ្សារ​កម្ពុជា​។​

ចាំ​ដល់​ណា​ទៀត! ទិញ​ផលិតផល​ស័ង្កសី ISI PALM និង​ISI PIPE ថ្ងៃនេះ​ បាន​ទាំង​គុណភាព ឈ្នះ ទាំង​រង្វាន់​មហាសាល​។​

ប្រញាប់​ឡើង​! កុំ​​ឲ្យ​ឱកាស​ដ៏​អស្ចារ្យ​នេះ​កន្លង​ផុត​ទៅ​ឲ្យសោះ!

ISI PALM ISI PIPE ជាប់​ធន់​ជា​និរន្តរ។

ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​កម្មវិធី​នេះ សូម​ទាក់​ទង ៖

  • ទូរស័ព្ទ​លេខ៖ 023 880 098
  • វិបសាយ៖ www.isisteel.com.kh
  • ទំព័រ​ហ្វេកប៊ុក៖ ISI STEEL

អត្ថបទ៖ លីដា

មតិយោបល់