• 2019-10-03 03:31:49
  • ព័ត៌មាន

ស្ដែងៗ! កម្មកររត់ចែកជើងគ្នាព្រាត ក្រោយផ្ទុះនាវាដឹកប្រេងនៅកូរ៉េខាងត្បូង (មានវីដេអូ)

  • 2019-10-03 03:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៨​នាក់ បាន​រង​របួស​ក្រោយ​ពេល​ដែល​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ផ្ទុះ​នៅ​កំពង់​ផែ Ulsan នៃ​ប្រទេស​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​ជាតិ​កូរ៉េ​ឲ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០:៥០​នាទី​ព្រឹក ដែល​បណ្ដាល​ឲ្យ​មនុស្ស ១៨​នាក់​រង​របួស ដោយ​ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ ៩​នាក់ (ម្នាក់​រង​របួស​ធ្ងន់) ហើយ​ផ្សេង​ទៀត​ជា​ជន​ជាតិ​ឥណ្ឌា និង​រុស្ស៊ី។ នាវា​ដឹក​ប្រេង Stolt Groenland នេះ​មាន​ចំណុះ ២៥ ០០០​តោន​ជាមួយ​នាវិក ២៥​នាក់ ដែល​បាន​ផ្ទុះ​បណ្ដាល​ឲ្យ​រាល​ដាល​ទៅ​ដល់​កប៉ាល់​មួយ​គ្រឿង​ទៀត​ដែល​មាន​នាវិក ២១​នាក់។ ក្រោយ​កើត​ហេតុ ភ្នាក់​ងារ​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​ទី​តាំង​ទាន់​ពេល​វេលា ហើយ​ពន្លត់​ភ្លើង​នៅ​លើ​នាវា មុន​ពេល​ដែល​សណ្ដោង​យក​ទៅ​ជួសជុល​ឡើង​វិញ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​នាវា​ដឹក​ប្រេង​ខាង​លើ​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​ក្រុម​ជំនាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ដ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Reuters ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់