• 2019-10-05 01:10:00
  • ព័ត៌មាន

អ្នក​បាត់ដំបង​សំលៀង​មាត់​ទៅ! ពិព័រណ៍​សាច់​អាំង​ធំ​បំផុត​ប្រចាំ​ស្រុក​ខ្មែរ ជិត​មក​ដល់​ហើយ

  • 2019-10-05 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ខេត្ត​បាត់​ដំបង ក្នុង​ខែ តុលា នេះ ពិតជា​ប្រមូលដោយ​កម្មវិធី​ពិសេសៗ​ជា​ច្រើន។ ត្បិត​អី​ ក្រៅ​ពីធី​​ប្រណាំង​ទូក​ដ៏​ធំ​ប្រចាំខេត្ត ក៏​មាន​កម្មវិធីពិព័រណ៍​សាច់​អាំង​ធំ​បំផុត​ប្រចាំ​កម្ពុជា ជា​មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ផង​ដែរ។ ​

លើក​នេះ ត្រូវ​ម៉ាច់​​តែ​ម្ដង​សម្រាប់​​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​បែប​ BBQ ​​ព្រោះ​ប្រភេទ​អាហារ​អាំង ចៀន ប្រចាំ​ត្រកូល​កំពូល​ៗ​​នៅ​ខេត្ត​បាត់ដំបង​​នឹង​មក​ប្រជុំ​គ្នា​នៅ​ក្នុង​កម្មវិធី Coke Food Fest។

អ្វី​ដែល​ពិសេស​គឺ អ្នក​នឹង​សើច​​សប្បាយ​បិទ​មាត់​មិន​ជិត​ ជា​មួយ​​ល្បែង​កម្សាន្ត​ច្រើន​ហូរហែ​ រួម​និង​ជំនួប​ជា​មួយ​​​​កំពូល​តារា​ពូកែ​សម្ដី​វោហាស័ព្ទ​ចាក់​ទឹក​មិន​លិច​​ កញ្ញា​ រ៉ូលីន និង​ក្រុម​កំប្លែក​ CTN។ ជាង​នេះ​ទៅ​ទៀត​ អ្នក​អាច​នឹង​ទទួល​បាន​​រង្វាន់​ជា​ច្រើន​ទៀត​ផង។

ដូច្នេះ​កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា ហើយ​ហៅ​មិត្តភ័ក្ដិ​មក​ផង​ឲ្យ​ច្រើន​ផង​ណា៎ ព្រោះ​មាន​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន​កំពុង​រង់​ចាំ​អ្នក។ Coke Food Fest នឹង​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី ចាប់​ពីម៉ោង ១ រសៀល ដល់ ៩ យប់ ថ្ងៃ​ទី ១១-១២-១៣ តុលា ២០១៩ ក្នុង​​ផ្សារ​ទំនើប​បុរី​ថ្មី (ហៅ​ផ្សារ​គុក)។

ចង់​ដឹង Coke Food Fest សប្បាយ​ប៉ុណ្ណា​អត់? តោះ​មើល​វីដេអូ​មុនៗ​ទាំង​អស់​គ្នា៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់