• 2019-10-05 01:30:00
  • ព័ត៌មាន

ថ្មី​ហើយ​ធំ​ជាង​មុន! ពិព័រណ៍អន្តរជាតិដ៏ធំសម្បើមនៅបាងកកនេះប្រមូលផ្តុំទំនិញរាប់ម៉ឺនមុនទាំងក្នុង និងក្រៅស្រុក

  • 2019-10-05 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​កម្ពុជា បាន​ប្រកាស​ជូន​ដំណឹង​ពី​ពិព័រណ៍ STYLE BANGKOK (October) ២០១៩ ដែល​រៀប​ចំ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ។

ពិព័រណ៍​អន្តរជាតិ STYLE BANGKOK (October) នេះ នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពី​ថ្ងៃ​ទី ១៧-២១ ខែ​តុលា ២០១៩ នៅ BITEC BANGNA ក្រុង​បាង​កក​ប្រទេស​ថៃ។​

ប្រមូល​ផ្ដុំ​ទំនិញ​យ៉ាង​សម្បូរ​បែប​ទាំង​ក្នុង និង​ក្រៅ​ស្រុក STYLE BANGKOK (October) ឆ្នាំ​នេះ នឹង​​ដាក់​តាំង​បង្ហាញ​ទំនិញ​ជា​ច្រើន​មុខ​ចម្រុះ ដូច​ជា៖ សំលៀក​បំពាក់ ផលិតផល​ធ្វើ​ពី​ស្បែក វត្ថុ​អនុស្សាវរីយ៍ សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ គ្រឿង​សង្ហារិម​ដែល​ជា​ផលិតផល​ថៃ​សុទ្ធ និង​ជា​ផលិតផល​នាំ​ចូល​ពី​បរទេស​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិព័រណ៍ STYLE BANGKOK ធ្វើ​ឡើង​មួយ​ឆ្នាំ​ពីរ​ដង គឺ​នៅ​ខែ​មេសា និង​ខែ​តុលា​នេះ។ ពិព័រណ៍​នេះ​ជា​ការ​ដាក់​តាំង​បង្ហាញ​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​ថៃ ដែល​ប្រមូល​ផ្ដុំ​ដោយ​ផលិតផល​ច្នៃ​ប្រឌិត​ថ្មី​ៗ​ជា​ច្រើន​ពី​បណ្ដា SME ជា​ច្រើន​មក​ពី​ទូទាំង​ប្រទេស​ថៃ។

លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ទៅ​ទស្សនា​ពិព័រណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ សូម​ទាក់​ទង​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ នៅ​ភ្នំពេញ​តាម​រយៈ ៖

  • ទូរសព្ទ ៖ ០២៣ ៧២ ៦៣ ០៤
  • អ៉ីម៉ែល ៖ thaicompnh@gmail.com

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី