• 2019-10-03 10:32:50
  • ព័ត៌មាន

រំភើប​ជំនួស! និស្សិត​ខ្មែរ​ម្នាក់​ប្រាប់​ពី​ការ​តស៊ូ​រៀនសូត្រ​រហូតសម្រេចក្តីប្រាថ្នាបានទៅធ្វើការនៅជប៉ុន

  • 2019-10-03 10:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទទួល​បាន​ការងារ​នៅ​ជប៉ុន ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ពី​ក្តី​ស្រមៃ​ខ្លួន​ឯង​កាន់​តែ​ច្បាស់ ជាមួយ​គ្នា​នេះ​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ថ្មី​ៗ ដើម្បី​ពង្រីក​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ខ្លាំង ហើយ​ពេល​ខ្ញុំ​ត្រលប់​មក​វិញ​ខ្ញុំ​ចង់​បើក​ក្រុមហ៊ុន IT» ។ នេះ​ជា​ការ​រៀបរាប់​យ៉ាង​រំភើប​រីករាយ​របស់​យុវជន រ៉ូ វីណេ​ ជា​និស្សិត​បញ្ចប់​ការសិក្សា​ជំនាន់​ទី១ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​។

លោក​ រ៉ូ វីណេ​ ជា​និស្សិត​បញ្ចប់​ការសិក្សា​ជំនាន់​ទី១ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​

«រៀន​នៅ KIT ខ្ញុំ​ត្រូវ​បាន​បំពាក់​បំប៉ន​ទាំង​ជំនាញ​បច្ចេកវិទ្យា និង​ទំនាក់ទំនង អម​ដោយ​ការ​អនុវត្ត​ផ្ទាល់​ជា​ប្រចាំ ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការងារ​បាន​ប្រកប​ដោយ​វិជ្ជាជីវៈ ដូច្នេះ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​សម្រេច​ការងារ​​ដោយ​លទ្ធផល​ល្អ​ទោះ​នៅ​ក្នុង​បរិយាកាស​ការងារ​ស្រុក​គេ​ក៏ដោយ»។ លោក​ បញ្ជាក់​បន្ថែម។

លោក​បាន​​ចែក​រំលែក​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ថា​៖ «ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​យើង​បាន យើង​ត្រូវ​ចេះ​អត់​ធ្មត់​ ខិត​ខំ​ប្រឹង​ប្រែង​ ចំណាយ​ពេល​វេលា ហើយ​កុំ​អន្ទះសា​ពេក ​ដរាប​ណា​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ យើង​​ប្រាកដ​ជា​អាច​ធ្វើ​បាន»។

លោក​ រ៉ូ វីណេ គឺ​ជា​និស្សិត​ឆ្នើម​ម្នាក់​ ក្នុងចំណោម​និស្សិត​ជា​ច្រើន​នាក់​ដែល​​ទទួល​បាន​ការងារ​នៅ​ប្រទេស​ជប៉ុន​ក្រោយ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ។​​

ក្រៅ​ពី​រៀប​រាប់​ពី​រឿង​សប្បាយ​ចិត្ត​នេះ លោក​ក៏​បាន​បង្ហើប​ប្រាប់​ពី​ភាព​ផ្ទុយ​គ្នា​រវាង​ក្តី​ស្រមៃ និង​ការ​ជួប​ប្រទះ​ពិត​ៗ​ក្នុង​ដំណើរ​ជីវិត​រៀន​សូត្រ និង​ការងារ​ផង​ដែរ ។

ចង់​ច្បាស់ ​តោះ ! មើល​វីដេអូ​ទាំងអស់​គ្នា ៖

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ ឬ Kirirom Institute of Technology (KIT) ជា​វិទ្យាស្ថាន ​ដែល​បង្កើត​ឡើង​ ក្នុង​ឆ្នាំ ២០១៤ ដោយ​វិនិយោគិន​ជនជាតិ​ជប៉ុន លោក Takeshi Izuka ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

ពិសេ​ស​ សម្រាប់​ឆ្នាំ​សិក្សា ២០១៩- ២០២០ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ស្តង់ដារ​អន្តរជាតិ​​មួយ​នេះ បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ឲ្យ​ឲ្យ​និស្សិត​កម្ពុជា​ ១០០% លើ​ជំនាញ ​ផ្សេងៗ ដូចជា វិស្វកម្ម​កុំព្យូទ័រ (Software engineering) និង គ្រប់គ្រង​បដិសណ្ឋាកិច្ច​អន្តរជាតិ (International Hospitality Management) ចំណែក​មុខ​ជំនាញ ស្ថាបត្យកម្ម និង​ភាសាបរទេស សាលា​គ្រោង​នឹង​បើក​នា​ពេល​ឆាប់​ៗ​នេះ​នៅ​ថ្ងៃ​ខាង​មុខ។

ក្រៅ​ពី​ការ​ផ្តល់​អាហារូបករណ៍ ១០០% លើ​ថ្លៃ​សិក្សា​មួយ​ចប់​ថ្នាក់​បរិញ្ញាបត្រ វិទ្យាស្ថាន​ក៏​មាន​ការ​បូក​បញ្ចូល​ទាំង​ថ្លៃ ការ​ស្នាក់​នៅ ការ​ហូប​ចុក ការ​ធ្វើ​ដំណើរ សម្ភារ​សិក្សា ថ្លៃ​ថែ​ទាំ​សុខភាព និង​ការ​ធានា​រ៉ាប់រង​លើ​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត​របស់​និស្សិត​ទាំង​អស់។

ចាប់​អារម្មណ៍? ដាក់​ពាក្យ​ចូល​រៀន​ឥលូវ​នេះ​បាន តាម​រយៈ ៖ Kirirom Institute of Technology

សម្រាប់​ព័ត៌មាន​បន្ថែម៖

អត្ថបទ៖ លីដា

មតិយោបល់