• 2019-10-08 07:43:20
  • ព័ត៌មាន

ភ័យលោះព្រលឹង! កំពុងតែជិះយន្ដហោះសុខៗ ស្រាប់តែផ្សែងហ៊ុយពេញកាប៊ីន (មានវីដេអូ)

  • 2019-10-08 07:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ធ្វើ​ការ​លើ​យន្ដហោះ British Airways ៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​បន្ទាប់​ពី​ចុះចត​ក្រោយ​ពេល​ដែល​ផ្សែង​ហ៊ុយ​ពេញ​កាប៊ីន​ក្នុង​រយៈ​កម្ពស់​ជិត ១០​គីឡូម៉ែត្រ​នៅ​លើ​មេឃ។

យោង​តាម​សេចក្ដី​​ថ្លែងការណ៍​ឲ្យ​ដឹង​ថា យន្ដហោះ Airbus 320 បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Bari ប្រទេស​អ៊ីតាលី​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Gatwick។ ប៉ុន្តែ​យន្ដហោះ​ត្រូវ​បង្ខំ​ចិត្ត​ចុះចត​ភ្លាម​ៗ​​នៅ​ទីក្រុង Basle ប្រទេស​ស្វីស​ក្រោយ​ពេល​ដែល​ដែល​មាន​ផ្សែង​ហ៊ុយ​ខ្លាំង។ អ្នក​ដំណើរ​ទាំង ១៦៥​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព ហើយ​បន្ទាប់​មក​ឡើ​ងយន្ដហោះ​ផ្សេង​ទៀត​បន្ដ​ដំណើរ​ទៅ​កាន់​អង់គ្លេស។ ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ហើយ​បុគ្គលិក​ចំនួន ៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ពិត​ដែល​បណ្ដាល​ឲ្យ​មាន​ផ្សែង​ពេញ​យន្ដហោះ​នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ឡើង​បន្ដ។ គួរ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​សីហា​កន្លង ក៏​ធ្លាប់​មាន​យន្ដហោះ Airbus A321 សម្រេច​ចុះចត​បន្ទាន់​ដោយសារ​ផ្សែង​ផង​ដែរ ហើយ​មនុស្ស ៣​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់