- 2019-10-13 01:00:00
- សេដ្ឋកិច្ច
របរប្រចាំត្រកូលរបស់អ្នកខេត្តត្បូងឃ្មុំ
- 2019-10-13 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរប្រចាំត្រកូលរបស់អ្នកខេត្តត្បូងឃ្មុំ
ចន្លោះមិនឃើញ
ស្ថិតនៅតាមបណ្តោលផ្លូវជាតិលេខ១១ ត្រង់ចំនុចភូមិស្រែស្ពៅ ឃុំគងជ័យ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ប្រជាជនដែលរស់នៅទីនោះបានប្រកបរបរប្រចាំត្រកូល គឺរបរធ្វើត្រសក់ចាវ និងឆៃប៉ូវ។
ត្រសក់ចាវរបស់អ្នកស្រុកអូរាំងឳនេះមាន២ប្រភេទ ត្រសក់ចាវប្រៃ និងត្រសក់ចាវផ្អែម។ ក្រៅពីត្រសក់ចាវ ប្រជាជននៅភូមិនេះក៏ធ្វើឆៃប៉ូវផ្អែម និងឆៃប៉ូវប្រៃផងដែរ។ ហើយប្រភពផ្លែត្រសក់ស្រស់ និងឆៃថាវស្រស់ដែលយកមកធ្វើទាំងនោះយកមកពីស្រុកចំការលើ ខេត្តកំពង់ចាម។
បើលោកអ្នកជិះកាត់នៅតាមផ្លូវជាតិលេខ១១នេះសូមកុំភ្លេចចូលទិញ ត្រសក់ចាវ និងឆៃប៉ូវរបស់អ្នកស្រុកនេះយកទៅពិសា។
ខាងក្រោមនេះជាបណ្តុំរូបភាពនៃសកម្មភាពរបស់អ្នកភូមិកំពុងធ្វើត្រសក់ចាវ និងឆៃប៉ូវ ៖