• 2019-10-25 01:10:00
  • ព័ត៌មាន

គ្រូជប៉ុនម្នាក់ប្រាប់ពីការរៀនភាសាជប៉ុនបន្ថែមពីលើជំនាញបច្ចេកវិទ្យាឲ្យចេះច្បាស់ទាំងព្រម

  • 2019-10-25 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ​ KIT ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សាលារៀន​បច្ចេកវិទ្យា​ស្តង់ដារ​អន្តរជាតិ​មួយ​នៅ​កម្ពុជា ដែល​បាន​បណ្ដុះ​បណ្តាល​និស្សិត​ខ្មែរ​ជាច្រើន ប្រកប​ដោយ​គុណភាព​រហូត​ទទួល​បាន​ការងារ​ធ្វើ​ល្អៗ​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស ពិសេស​គឺ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

បង្កើត​ក្នុង​ឆ្នាំ​ ២០១៤ ដោយ​ជនជាតិ​ជប៉ុន​លោក Takeshi Izuka វិទ្យាស្ថាន​បច្ចេកវិទ្យា​ដែល​មាន​ទីតាំងនៅ​គីរីរម្យ​នេះ មិន​ត្រឹម​តែ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា និង​ភាសា​អង់គ្លេស​ទេ និស្សិត​ថែមទាំង​អាច​រៀន​មុខវិជ្ជា​ភាសា​ជប៉ុន​ដោយ​ផ្ទាល់​ ពី​គ្រូ​ជនជាតិ​ជប៉ុន​ផង​ដែរ។

ក្រៅពី​នេះ Kirirum Institute of Technology ឬ KITបាន​ផ្តល់​នូវ​បរិយាកាស​ល្អ​ប្រសើរ សម្រាប់​ការ​សិក្សា​ទាំង​នៅ​ក្នុង​ថ្នាក់​រៀន​ និង​អាច​អនុវត្ត​ភ្លាម​ៗ​ជាមួយ​និស្សិត​ និង​បុគ្គលិក​ជប៉ុន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ដែល​ធ្វើ​ឲ្យ​និស្សិត​មាន​ជំនាញ​ទំនាក់ទំនង ​ឆាប់​ចេះ និង​ឆាប់​ចាំ។ ដូច្នេះ​និស្សិត​ដែល​សិក្សា​នៅ​ KIT ត្រូវ​បាន​បំពាក់​បំប៉ន​រៀបចំ​ជា​សម្រេច​សម្រាប់​ទីផ្សារ​ការងារ​ជប៉ុន និង​អន្តរជាតិ។

ចង់​ច្បាស់​! សូម​មើល​វីដេអូ ជួប​ផ្ទាល់​ជាមួយ​គ្រូ​​ជប៉ុន ​គឺ​កញ្ញា មីណាមិ និង​លោក តូរុ ដែល​ជា​គ្រូ​បង្គោល​ក្នុង​ការ​ជួយ​បណ្ដុះ​បណ្តាល ដូច​ខាង​ក្រោម​៖

ចាប់​អារម្មណ៍? អាច​ដាក់​ពាក្យ​ចូល​រៀន​ឥលូវ​នេះ​បាន តាម​រយៈ ៖ Kirirom Institute of Technology ។

អត្ថបទ៖ លីដា

មតិយោបល់