• 2019-10-21 03:33:51
  • ព័ត៌មាន

ក្តៅៗ ម្ចាស់ Pizza Company និង Swensen កម្ពុជាឈ្នះពានរង្វាន់ទទួលសិទ្ធផ្តាច់មុខឆ្នើមប្រចាំឆ្នាំ ២០១៩

  • 2019-10-21 03:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ៊ី អេហ្វ ជី ប្រចាំ​កម្ពុជា​បាន​លើក​ពាន​រង្វាន់ អ្នក​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ឆ្នើម​ប្រចាំ​ឆ្នាំ ជា​លើក​ទី ២ “Minor Food International Franchisee of the Year” ដោយ​ត្រូវ​បាន​ប្រគល់​ដោយ​ក្រុមហ៊ុន​ម្ចាស់​ម៉ាក Minor Food Group ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អ្នក​ទទួល​សិទ្ធិ​ផ្តាច់​មុខ​តាម​បណ្តា​ប្រទេស ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ ២៤ ដល់ ២៦ ខែ​កញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ។

ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ជា​ភាព​ជោគជ័យ​មួយ​របស់​​កម្ពុជា ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដូច​ជា​ប្រទេស​វៀតណាម ឡាវ មីយ៉ាន់ម៉ា បារ៉ែន ប៉ាគីស្ថាន អារ៉ាប់រួម អូម៉ង់ អារ៉ាប់​ប៊ី​សា​អូឌីត ម៉ាល់ឌីវ ដែល​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​ក្រុមហ៊ុន​ជោគជ័យ​ខ្លាំង​ទាំង​ការ​រីក​ចម្រើន​លើ​ការ​លក់ យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ប្លែក​ស្រប​តាម​អតិថិជន គុណភាព​ផលិតផល និង​សេវាកម្ម​ទៅ​តាម​ស្តង់ដារ​ប្រតិបតិ្ត សម្រាប់​ហាង ដឹ ភីហ្សា ខមផេនី និង ហាង ស្វិន សិន

លោក Paul Kenny អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Minor Food Group បាន​មាន​លើក​ឡើង​ថា ក្នុង​ការ​ជ្រើសរើស ពាន​រង្វាន់​អ្នក​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ឆ្នើម​ប្រចាំ​ឆ្នាំ (Franchisee of The Year) យើង​វាយ​តម្លៃ​​ខ្លាំង​លើ ភាព​ជា​ដៃ​គូ​រវាង​ម្ចាស់​ម៉ាក និង​អ្នក​ទទួល​សិទ្ធិ និង​ធ្វើ​ការ​សិក្សា​លើ អ្នក​ទទួល​សិទ្ធិ​ប្រចាំ​ប្រទេស​ណា​ដែល​ផ្តល់​នូវ​លទ្ធផល​ល្អ ខិត​ខំ​ពុះពារ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្តង់ដារ​ប្រតិបត្តិ​ឲ្យ​​ល្អ​ឥត​ខ្ចោះ អនុវត្ត​នូវ​ការ​បង្ហាញ​នូវ​ផលិតផល​ថ្មី ដើម្បី​បំពេញ​ចិត្ត​អតិថិជន ១០០ភាគរយ។ យើង​មាន​មោទនភាព ក្នុង​ការ​ប្រគល់​ពាន​ដ៏​អស្ចារ្យ​នេះ​ជូន​ដល់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ប្រចាំ​កម្ពុជា នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក ទេព វីរះ ប្រធាន​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន អ៊ី អេហ្វ ជី ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ជា​ពិសេស ដល់​កំលាំង​សាមគ្គីភាព​ដ៏​រឹងមាំ​របស់​បុគ្គលិក​ទាំង ១៣០០នាក់ ដែល​បាន​ខិត​ខំ​បម្រើ​សេវាកម្ម​ល្អ​ឥត​ខ្ចោះ​ជូន​ដល់​អតិថិជន​ប្រកប​ដោយ​ស្នាម​ញញឹម​។ គួរ​រំលឹក​ផង​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ​របស់​ ក្រុមហ៊ុន អ៊ី អេហ្វ ជី ក្នុង​ការ​ទទួល​ពាន​នេះ ដែល​លើក​ទី១ គឺ​នៅ​ឆ្នាំ​ ២០១៦។

ជា​ការ​អបអរ​សាទរ​ជាពិសេស ដល់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ( អិចប្រេស ហ្វូដ គ្រុប ) ក្នុង​ការ​ទទួល​ពាន​រង្វាន់​អ្នក​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ឆ្នើម​ប្រចាំ​ឆ្នាំ ជា​លើក​ទី ២ នៅ​ទី​ក្រុង បាងកក ប្រទេស​ថៃ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន អ៊ី អេហ្វ ជី​បាន​ប្រារព្ធ​នូវ Customer Appreciation Day ដើម្បី​ធ្វើ​ការ​តប​ស្នង​ដល់​អតិថិជន​ដែល​បាន​គាំ​ទ្រ​កន្លង​មក​នូវ កម្មវិធី​ពិសេស​មិន​ធ្លាប់​មាន គឺ ទិញ ១ ថែម ១ គ្រប់​ផលិតផល​ទាំង​អស់ នៅ ហាង ដឹ ភីហ្សា ខមផេនី ហាង​ការ៉េម ស្វិន​សិន និង​ហាង​ការ៉េម ដេរីឃ្វីន គ្រប់​សាខា​ទូ​ទាំង​ប្រទេស នា​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ២០១៩ មួយ​ថ្ងៃ​ពេញ​តែ​ម្ដង។

ក្រុមហ៊ុន EFG Cambodia ដែល​ជាបុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន RMA Cambodia បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៥ ដែល​មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន​នាំ​ចូល​ម៉ាក ផលិតផល​ល្បី លើ​ពិភពលោក​ចំនួន ៥ ដូច​ជាង ហាង ដឹ ភីហ្សា ខម​ផេនី ហាង​ការ៉េម​ស្វិន​សិន ហាង​ការ៉េម ដេរីឃ្វីន ហាង​នំ​ដូហ្វ​ណាត់ គ្រីស​ស្ពី គ្រីម ហាង​បាប៊ីឃ្យូ ផ្លា​ហ្សា និង ហាង ដឹ ខូហ្វី ខ្លឹប ដែល​មាន​ជាង ៦៣ ហាង កំពុង​ដំណើរ​ការ​ប្រតិបត្តិ​ទូទាំង​ប្រទេស៕

អត្ថបទ៖ លីដា

មតិយោបល់