• 2019-10-21 09:19:26
  • ព័ត៌មាន

ពិសេសមែន! Cottage Coffee សម្ពោធ​៣សាខាថ្មី ផ្ដល់ភេសជ្ជៈ១០០កែវ ឥតគិតថ្លៃ

  • 2019-10-21 09:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងកាហ្វេដ៏ល្បីឈ្មោះ Cottage Coffee នឹងធ្វើការបើកសម្ពោធសាខាទាំងបីរបស់ខ្លួនជាផ្លូវការ គឺសាខា បឹងកេងកង វិមានកាណាឌីយ៉ា និងផ្សារទំនើបអូឡាំព្យា រយៈពេលបីថ្ងៃជាប់គ្នាក្នុងពេលខាងមុខនេះ។

ដើម្បីអបអរសាទរក្នុងកម្មវិធីសម្ពោធការលក់ជាផ្លូវការនេះផងដែរ ហាងកាហ្វេ Cottage Coffee ក៏បានរៀបចំនៅកម្មវិធីពិសេស ដោយធ្វើការជូនភេសជ្ជៈចំនួន ១០០កែវ ចំពោះអតិថិជនមួយរយនាក់ដំបូងដោយឥតគិតថ្លៃ នៅគ្រប់សាខាទាំងបីសាខា៖

  • ទី១. សាខាផ្សារទំនើបអូឡាំព្យា នៅថ្ងៃទី ២៦ ខែតុលា

  • ទី២. សាខាបឹងកេងកង ៣ នៅថ្ងៃទី២៧ ខែតុលា

  • ទី៣. សាខាវិមានកាណាឌីយ៉ា នៅថ្ងៃទី ២៨ ខែតុលា

កុំភ្លេចអញ្ជើញចូលរួម និងភ្លក់់ភេសជ្ជៈ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខដោយឥតគិតថ្លៃទាំងអស់គ្នា។ ប្រញាប់ឡើង! ការផ្ដល់ជូនដ៏ពិសេសនេះគឺសម្រាប់អថិជន ១០០នាក់ដំបូងតែប៉ុណ្ណោះ។

បន្ថែមពីនេះសាខាទាំងបីរបស់ Cottage Coffee មានការរចនាទីធ្លាធំទូលាយ និងបរិយាកាសល្អក្នុងការបំពេញកិច្ចការងារផ្សេងៗរបស់អតិថិជន រួមជាមួយសេវាកម្មល្អ និងបុគ្គលមានភាពរួសរាយរាក់ទាក់យ៉ាងយកចិត្តទុកដាក់ចំពោះអតិថិជនផងដែរ។ ជាពិសេសមាន កាហ្វេ និងភេសជ្ជៈ ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ដែលមិនធ្វើឲ្យអតិថិជនខកបំណងឡើយ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់