• 2019-10-23 01:00:00
  • ព័ត៌មាន

ចុងភៅជនជាតិកូរ៉េ​រូបសង្ហាមិនចាញ់តារាមក​បង្ហាញស្នាដៃនៅភ្នំពេញ

  • 2019-10-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងភៅវ័យក្មេងជនជាតិកូរ៉េខាងត្បូងដែលមានឈ្មោះល្បី និងមានបទពិសោធន៍ជាមួយសណ្ឋាគារនៅទីក្រុងឡុងដ៍ និងថៃ ហើយមានបទពិសោធន៍សហការជាមួយចុងភៅសណ្ឋាគារលំដាប់ផ្កាយបី និងផ្កាយពីរទៀតផងនោះបានមកបញ្ចេញស្នាដៃនៅភ្នំពេញ។

លោក S.K CHOI មានស្រុកកំណើតនៅតំបន់ប៊ូសាន ប្រទេសកូរ៉េ ក្រោយមកលោកបានចេញទៅសិក្សានៅទីក្រុងតូក្យូប្រទេសជប៉ុន និងបានបញ្ចប់ការសិក្សាពីសាលាចម្អិតអាហារល្បីល្បាញមួយនៅទីក្រុងនោះ។

បន្ទាប់មកទៀតលោកបានទៅរៀនផ្នែកចុងភៅនេះនៅLas Vegas ជាមួយគ្រូជនជាតិជប៉ុនម្នាក់ទៀតឈ្មោះ Akira Back។ លោកក៏មានបទពិសោធន៍សហការជាមួយចុងភៅសណ្ឋាគារលំដាប់ផ្កាយពីរ ផ្កាយបី និងក៏ធ្លាប់បម្រើការនៅភោជនីដ្ឋានលំដាប់ពិភពលោក Zuma នៅទីក្រុងឡុងដ៍ផងដែរ។

(បញ្ជីមុខម្ហូប)

សម្រាប់ថ្ងៃទី២២ ដល់២៤ ខែតុលា ឆ្នាំ២០១៩ នេះចុងភៅវ័យក្មេងដែលកំពុងបម្រើការនៅប្រទេសថៃរូបនេះបានមកកាន់កម្ពុជាដើម្បីបង្ហាញស្នាដៃធ្វើម្ហូបរបស់លោកនៅភោជនីដ្ឋាន The Mekong at Courtyard by Marriot Phnom Penh។

(ម្ហូបមួយមុខក្នុងចំណោម​ប្រាំមួយ​មុខ)

ម្ហូបដែលលោកលើកយកមកបង្ហាញនោះគឺអាហារបែបជប៉ុន៦វគ្គជាមួយស្រាសាកេ ដែលម្ហូបមួយមុខៗ អមដោយស្រាសាកេមួយរសជាតិ ពោលគឺម្ហូបប្រាំមួយមុខ ស្រាសាកេប្រាំមួយរសជាតិដូចគ្នា។

លោក S.K CHOI បានថ្លែងមុនធ្វើម្ហូបទាំងនេះជូនភ្ញៀវចូលរួមពិសារអាហារនោះថាម្ហូបអាហារគឺមានអត្ថន័យសម្រាប់អ្នកទទួលទានដូចជាបង្ហាញពីទំនាក់ទំនង អត្តសញ្ញាណ និងសេចក្ដីស្រឡាញ់ជាដើម។ លោកឲ្យដឹងថាពេលលោកធ្វើម្ហូបម្ដងៗលោកតែងយកចិត្តទុកដាក់ជាដំបូងលើរសជាតិ និងបន្ទាប់មកគឺសោភណ្ឌភាពរបស់ម្ហូបអាហារនោះដោយថាពេលមនុស្សគ្រប់គ្នាបានឃើញហើយគិតថាអស្ចារ្យ និងចង់ទទួលទាន៕

អត្ថបទ៖ ជំនោរ

មតិយោបល់