- 2019-10-30 03:24:58
- ព័ត៌មាន
ចង់សប្បាយឲ្យអស់ដៃនៅថ្ងៃបុណ្យហូលីវីន គួរដឹងរឿង ៤ នេះ
- 2019-10-30 03:24:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់សប្បាយឲ្យអស់ដៃនៅថ្ងៃបុណ្យហូលីវីន គួរដឹងរឿង ៤ នេះ
ចន្លោះមិនឃើញ
ពិធីបុណ្យ Halloween នឹងប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ៣១តុលា ឆ្នាំ ២០១៩ ដែលជាពិធីបុណ្យដ៏ពេញនិយមរបស់បណ្ដាប្រទេសលោកខាងលិច តែក៏មានការប្រារព្ធធ្វើតាមប្រទេសអាស៊ីជាច្រើន រួមទាំងកន្លែងមួយចំនួននៅកម្ពុជាយើងដែរ។ ខាងក្រោមជារឿង ៣ អ្នកគួរដឹងដើម្បីចូលរួមពិធីបុណ្យ Halloween កាន់តែសប្បាយ ៖
១. ដឹងឲ្យច្បាស់អំពីពិធីបុណ្យនេះ
ពាក្យថា Halloween កើតចេញពីពាក្យថា Hallowe'en មានពាក្យពេញថា Hallowed evening ឬ Holy envening មានន័យថា ពេលល្ងាចដ៏អស្ចារ្យ ឬបរិសុទ្ធ។ វាត្រូវបានគេប្រារព្ធឡើងដើម្បីអបអរពិធីបញ្ចប់ការប្រមូលផលកសិផលរបស់ជនជាតិ Celtic ដែលជាទឹកដីនៅអៀរឡង់ និងស្កុតឡែនបច្ចុប្បន្ន។
ក្នុងអំឡុងពិធីនេះ គេនិយមឆ្លាក់រូបល្ពៅជាក្បាលខ្មោច ឬបិសាច, ស្លៀកពាក់ខោអាវប្លែកៗចូលរួមពិធីជប់លៀង, លេងពញ្ញាក់អារម្មណ៍ (Prank), មើលភាពយន្តរន្ធត់ៗ, និទានរឿងគួរឲ្យខ្លាច, ទៅកន្លែងលេងខ្មោចលង ហើយអ្នកកាន់សាសនាគ្រិស្ដមួយចំនួនក៏បានទៅវិហារដែរ
២. ចូលរួមតុបតែងខ្លួនឲ្យប្លែកៗ
ការផាត់មុខដោយដាក់ស្នាមរបួសនៅលើមុខ ជាការតុបតែងខ្លួនដ៏ពេញនិយមមួយសម្រាប់ពិធីបុណ្យ Halloween ជារៀងរាល់ឆ្នាំ។ ក្រៅពីការផាត់មុខ អ្នកដ៏អាចតុបតែងខ្លួនដោយយកសំលៀកបំពាក់ប្លែកៗមកគ្រងបានផងដែរ ឬអាចតុបតែងខ្លួនតាមតារាល្បីៗតាមរបៀបកំប្លែងៗ។
៣. ត្រូវចេះថតយករូបភាពនៅទីងងឹតឲ្យបានស្អាត
ដើម្បីថតរូបនៅពេលយប់ឲ្យបានស្អាតល្អត្រូវគ្រប់គ្រងលើលំនឹងនៃទូរសព្ទកុំឲ្យញ័រខ្លាំង និងកុំប្រើប្រាស់មុខងារ Zoom ដោយវាធ្វើឲ្យរូបភាពមាន Noise រឹតតែខ្លាំង។ រូបភាពថតទីងងឹតតែងមាន Noise ប៉ុន្តែអាចសាកល្បង ច្នៃចេញជារូបភាពស-ខ្មៅ ដែលនឹងបង្កើតចេញជារូបភាពសិល្បៈថ្មីមួយបែបទៀត។
៤. ពឹងពាក់លើ PassApp
ការជួបជុំក្នុងពិធីបុណ្យ Halloween ច្បាស់ជាមានអ្នកចូលរួមមួយចំនួនអបអរដោយមានជាតិស្រវឹងនៅនឹងដៃជាមិនខាន។ ដូចនេះដើម្បីសុវត្ថិភាព គួរតែប្រើប្រាស់សេវាកម្មដឹកជញ្ជូនដូចជា PassApp ដែលមានផ្គត់ផ្គង់សេវាដឹកជញ្ជូនគ្រប់ពេលតែម្ដង។ ដើម្បីទាញយកកម្មវិធី PassApp ចុចត្រង់នេះសម្រាប់ iOS និងចុចត្រង់នេះសម្រាប់ Android៕