- 2019-10-31 02:46:20
- ព័ត៌មាន
កូនព្យុះលុកលុយនៅចំរដូវបុណ្យ Halloween គួរដឹងវិធីទប់ទល់ចំនួន ៣
- 2019-10-31 02:46:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនព្យុះលុកលុយនៅចំរដូវបុណ្យ Halloween គួរដឹងវិធីទប់ទល់ចំនួន ៣
ចន្លោះមិនឃើញ
នៅសប្ដាហ៍ចុងក្រោយនៃខែតុលាគឺសប្ដាហ៍នៃពិធីបុណ្យ Halloween ដែលពិធីបុណ្យនេះគឺប្រព្រឹត្តទៅនៅចំថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលា និងអាចអូសបន្លាយពេញមួយសប្ដាហ៍។ អំឡុងនៃពិធីបុណ្យនេះដែរគឺមានឥទ្ធិពលពីកូនព្យុះម៉ាត់ម៉ូ ដែលនឹងធ្វើឲ្យរាជធានីខេត្តនានានឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ពីថ្ងៃទី១ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបរិមាណពីមធ្យមទៅបង្គួរ និងតំបន់ខ្លះពីបង្គួរទៅច្រើន។ នេះបើតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ដើម្បីកុំឲ្យឥទ្ធិពលកូនព្យុះបង្អាក់ដំណើរសប្បាយចូលរួមពិធីបុណ្យ Halloween ក្រុមការងារ Sabay សុំបង្ហាញវិធីទប់ទល់ចំនួន ៣ ៖
១. ជៀសវាងការពាក់ស្បែកជើងប៉ាត់តា ឬស្បែកជើងប៊ូ
បើអ្នកពាក់ស្បែកជើងប៉ាត់តា ឬស្បែកជើងប៊ូ ចំពេលមេឃកំពុងភ្លៀងផងនោះ ចង់មិនចង់វាអាចធ្វើឲ្យស្បែកជើងប្រឡាក់ ហើយបើធ្ងន់គឺទទឹកស្បែកជើងដែលអាចបង្កើតចេញជាក្លិនមិនល្អបាន ហើយអ្នកពាក់ក៏នៅមិនសុខដែរ។ ដូចនេះគួរប្រើប្រាស់ស្បែកជើងដែលអាចធន់នឹងអាកាសធាតុភ្លៀង ដូចជាស្បែកជើងសង្រែក ស្បែកជើងស៊កជាដើម។
២. ការពារគ្រឿងអេឡិចត្រូនិកពីទឹកភ្លៀង
ចូលរួមកម្មវិធីសប្បាយមួយទាំងមូលប្រសិនបើកាមេរ៉ា ឬទូរសព្ទខូចដោយសារទឹកភ្លៀង ច្បាស់ជាអស់សប្បាយមិនខាន ខកខានថតរូបបង្ហោះលើបណ្ដាញសង្គមនឹងគេ។ ដូចនេះគួរមានរបស់ការពារគ្រឿងកាមេរ៉ា ឬទូរសព្ទ ដូចជាស្បោងប្លាស្ទិក។
៣. ការធ្វើដំណើរ
ខំតែងខ្លួនប្លែកដាច់គេ បែរជាខូចខាតដោយសារត្រូវទឹកភ្លៀងក៏នឹងជារឿងក្រពុលមួយដែរ ជាពិសេសសម្រាប់អ្នកជិះម៉ូតូ ។ ដូចនេះបើអាចគួរតែប្រើប្រាស់ PassApp ជាសេវាកម្មហៅតាក់ស៊ី ឬ កង់បីតាមទូរសព្ទ សម្រាប់ជាមធ្យោបាយពេលចូលរួមពិធីបុណ្យ Halloween តែម្ដងទៅ៕