/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/5dba5f04cfd4b_1572495060_medium.jpg)
- 2019-10-31 04:26:15
- ព័ត៌មាន
បរទេសម្នាក់ថា មកដល់ស្រុកខ្មែរ ភ្នំពេញមានភ្នំសំរាម
- 2019-10-31 04:26:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរទេសម្នាក់ថា មកដល់ស្រុកខ្មែរ ភ្នំពេញមានភ្នំសំរាម
ចន្លោះមិនឃើញ
«ភ្នំពេញមានភ្នំច្រើន ក្នុងនោះមានភ្នំសំរាម»។ ពាក្យមួយឃ្លានេះ កើតចេញពីការលាន់មាត់របស់បរទេសដែលបានមកលេងប្រទេសកម្ពុជា ហើយប្រាប់ជនជាតិខ្មែរ។
លោក សាន ដារ៉ាវិត ស្ថាបនិកក្រុម «យុវជនសំរាម» បាននិយាយនៅក្នុងកម្មវិធីកៅអីក្ដៅ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ ឲ្យដឹងថា “ខ្ញុំមានមិត្តភ័ក្ដិបរទេសម្នាក់ធ្លាប់លាន់មាត់នៅពេលដែលឃើញគំនរសំរាម Mountain (ភ្នំ) គាត់ចង់ថា ភ្នំពេញមានភ្នំច្រើន ក្នុងនោះមានភ្នំសំរាម”។
«ក្នុងនាមខ្ញុំជាយុវជន ជាពលរដ្ឋខ្មែរម្នាក់ និយាយឲ្យត្រង់ខ្ញុំមានការខ្មាសអៀន។ នៅពេលលឺភាសាបរទេសនិយាយបែបលេងសើចចឹង ខ្ញុំអត់សប្បាយជាមួយគាត់ទេ ខ្ញុំមានការខ្មាសអៀន។ ដូច្នេះក្នុងនាមយើងជាយុវជនចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា ដើម្បីទីក្រុងភ្នំពេញគ្មានសំរាម» នេះជាការលើកឡើងបន្ថែមរបស់ លោក សាន ដារ៉ាវិត។
ទាក់ទងនឹងបញ្ហាសំរាមនេះ លោក សានដារ៉ាវិត បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលបានយល់ច្បាស់អំពីបញ្ហាសំរាម ម៉្លោះហើយបានជាសម្ដេតេជោ បានធ្វើកិច្ចការមួយ ដោយបានសម្រេចចិត្តដកសិទ្ធក្រុមហ៊ុនស៊ិនទ្រី មកគ្រប់គ្រងរបស់រដ្ឋ ហើយថានឹងប្រកាសឲ្យមានការដេញថ្លៃពីបណ្ដាក្រុមហ៊ុនផ្សេងៗ ដោយឲ្យមានយ៉ាងតិច៤ ដើម្បីចែកតំបន់គ្នាគ្រប់គ្រង។
គួរបញ្ជាក់ថា សម្ដេតេជោ ក្រោយពីសម្ដេចតេជោ សម្រេចដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុន ស៊ីនទ្រី គឺអង្គភាពស្វយ័តមួយរបស់រដ្ឋគ្រប់គ្រងកិច្ចការនេះជាបណ្ដោះអាសន្ន និងពេលណាមានស្ថេរភាពស្រួលបួលហើយ និងដាក់ឲ្យក្រុមហ៊ុននានាចូលដេញថ្លៃទទួលធ្វើសេវានេះ។ សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ក្រុមហ៊ុន ស៊ីនទ្រី ក៏អាចចូលរួមដេញថ្លៃបានដូចគ្នា តែថាមិនអនុញ្ញាតឲ្យកាន់កាប់ទាំងអស់ដូចមុននោះទេ។
គួរបញ្ជាក់ថា ទីក្រុងភ្នំពេញពីមុនមានទំហំតែ៣០០គីឡូម៉ែត្រការ៉េ តែថាបច្ចុប្បន្នមានរហូតដល់ ៦០០គីឡូម៉ែត្រការ៉េ ហើយសំរាមបានកើនឡើងជាលំដាប់ ដែលពេលបច្ចុប្បន្ននេះ សំរាមកើតមានប្រមាណជា ៣ពាន់តោនក្នុង១ថ្ងៃ៕
សូមទស្សនាវីដេអូ