• 2019-11-01 01:53:08
  • ព័ត៌មាន

កម្ពស់ទឹក​ទន្លេ​បួនទី​តាំង​ទាប​ជាង​បួន​ម៉ែត្រ​

  • 2019-11-01 01:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹ​ក​នៅ​ថ្ងៃនេះ​ឲ្យ​ដឹងថា​កម្ពស់​ទឹក​ទន្លេនៅ​តាម​ស្ថានីយ​ជលសាស្រ្ត​ចំនួន​បួន​មាន​កម្ពស់​ទឹក​ទាប​ជាង​បួន​ម៉ែត្រ​ និង​បន្ត​ស្រក​ចុះ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ស្អែក។

​ព្រឹត្តិ​បត្រព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រ​សួង​ធនធានទឹក​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ បង្ហាញ​ថា​ស្ថានីយ​ជលសាស្រ្ត​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹង​ត្រែង​ទឹកមាន​កម្ពស់​៣,១២​ម៉ែត្រ ហើយ​នៅ​ថ្ងៃ​ស្អែក​នឹង​នៅ​ត្រឹម​៣,០៣​ម៉ែត្រ។

ចំណែក​នៅ​ស្ថានីយទន្លេ​បាសាក់​ ចតុមុខ​វិញ​មាន​កម្ពស់​ទឹក​៣,៩៣​ម៉ែត្រ ហើយ​នៅ​ថ្ងៃ​ស្អែក​នឹង​ស្រក​មក​ត្រឹម៣,៨៧​ម៉ែត្រ។ ចំពោះ​ស្ថានីយ​ទន្លេ​មេគង្គ​ អ្នក​លឿង​វិញ មាន​កម្ពស់​២,៩០​ម៉ែត្រ និង​ថ្ងៃ​ស្អែក​នឹង​មាន​ត្រឹម​២,៨៦​ម៉ែត្រ។

សម្រាប់​ស្ថានីយ​មួយ​ទៀត​នោះគឺ​ទន្លេបាសាក់ កោះខែល កម្ពស់​ទឹក​ថ្ងៃនេះ​មាន​៣,៧៣​ម៉ែត្រ និង​នៅ​ថ្ងៃស្អែក​នឹង​មាន​ត្រឹម​៣,៦៨​ម៉ែត្រ៕

អត្ថបទ៖ ជំនោរ

មតិយោបល់