- 2019-11-01 04:40:27
- ព័ត៌មាន
គាំទ្រអត់? សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ យុទ្ធនាការភ្នំពេញស្អាត ២០១៩ចាប់ផ្តើមស្អែកនេះហើយ
- 2019-11-01 04:40:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាំទ្រអត់? សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ យុទ្ធនាការភ្នំពេញស្អាត ២០១៩ចាប់ផ្តើមស្អែកនេះហើយ
ចន្លោះមិនឃើញ
គម្រោង «ស្អាត» ត្រូវបានបង្កើតឡើងដោយសហស្ថាបនិក ៦រូប ដែលមានឯកឧត្តម ហ៊ុន ម៉ានី ,លោកជំទាវ ទេ ព កូលាប ,លោកស្រី ជា សុផល្លា, លោក ជី សិលា, លោក ហៃ ភិរម្យ, និង លោកស្រី ហេង ធីតា។ នៅឆ្នាំ២០១៧ គម្រោង «ស្អាត» បានបង្ហាញខ្លួនជាលើកដំបូងតាមរយៈ យុទ្ធនាការ «ភ្នំពេញស្អាត» និងបានពង្រីកវិសាលភាពក្នុងឆ្នាំ ២០១៩ តាមរយៈការអនុញ្ញាតបង្កើតយុទ្ធនាការ «កំពតស្អាត» ផងដែរ។
គោលបំណង យុទ្ធនាការ «ភ្នំពេញស្អាត» គឺជាការប្រមូលផ្តុំតួអង្គពាក់ព័ន្ធ បង្កើតឲ្យមានសម្លេងតែមួយ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាមួយ ពោលគឺ ភាពជាគំរូដែលផ្តើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្ជ្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយស្ដីពី “ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ” ទៅដល់សាធារណជនគ្រប់ស្រទាប់ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្នា ក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យមានភាពប្រសើរឡើង។
(slide)
(រូបភាពពី៖ សន្និសីតសារព័ត៌មាន ភ្នំពេញស្អាត ២០១៧)
បេសកកម្ម និងផែនការសកម្មភាពចម្បងរបស់ យុទ្ធនាការ «ភ្នំពេញស្អាត» ផ្តោតជាសំខាន់លើការអប់រំស្តីពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមរយៈការបញ្ជ្រាបសារ «ភ្នំពេញស្អាត» ដែលមានខ្លឹមសារ «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ គម្រោងស្អាត មានគោលបំណងប្រសិទ្ធនាម ខែវិច្ឆិកា ជា ខែស្អាត។
ដើម្បីសម្រេចគោលដៅខាងលើ «ភ្នំពេញស្អាត» បានរៀបចំសកម្មភាពជាច្រើនដូចជា៖
បង្កើតក្រុមការងារយុវជនសុឆន្ទៈស្អាត ដែលជាក្រុមយុវជនស្ម័គ្រចិត្ត ជួយសម្របសម្រួលការងារអនុវត្តគម្រោង កិច្ចការងារពាំនាំ បញ្ជ្រាបសារភ្នំពេញស្អាត
សកម្មភាពចុះទៅតាមសាលារៀនគ្រឹះស្ថានអប់រំរដ្ឋ និងឯកជននៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាស្ថាប័នពាក់ព័ន្ធនានា
បញ្ជ្រាបសារអប់រំ តាមរយៈវីដេអូខ្លី ចម្រៀងភ្នំពេញស្អាត ការសម្ភាសយុវជនសុឆន្ទៈស្អាត នៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ដែលមានដូចជាទូរទស្សន៍ រោងកុន ភោជនីយដ្ឋាន និងនៅតាមបណ្ដាញទំនាក់ទំនងសង្គមនានា។
ផែនការសកម្មភាព យុទ្ធនាការ«ភ្នំពេញស្អាត» ឆ្នាំ២០១៩ ៖
ខែវិច្ឆិកា ជាខែស្អាត ដែលក្រុមការងារ គ្រោងនឹងរៀបចំកម្មវិធីដូចខាងក្រោម ក្នុងពេញមួយខែវិច្ឆិកា៖
សហការជាមួយគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនក្នុងភ្នំពេញ ដើម្បីធ្វើការអនុវត្តរៀបចំការប្រកួតប្រជែងពានរង្វាន់ «សាលាស្អាត» ដែលជាផ្នែកមួយដើម្បីជំរុញផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការលើកកម្ពស់ការអប់រំអនាម័យ និងបរិស្ថានស្អាតនៅតាមបណ្តាគ្រឹះស្ថានអប់រំ។
ការបំផុស និងលើកកម្ពស់ការយល់ដឹងពីអនាម័យស្អាត ដែលជាភាពស៊ីវិល័យរបស់សង្គមទំនើប និងត្រូវបានចាត់ទុកជារបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យថ្មី ប្រកបដោយផាសុខភាព តាមរយៈការធ្វើយុទ្ធនាការ«មោទនភាពស្អាត» ឬ«Project Pride» តាមរយៈការថតវីដេអូខ្លី ១៥ វិនាទី និយាយពីឈ្មោះ ស្ថាប័ន និងភ្ជាប់ដោយពាក្យថា «ខ្ញុំស្អាត»។ ការផលិតវីដេអូនេះ មានការចូលរួមពីបុគ្គលដែលមានឥទ្ធិពលក្នុងសង្គម (Influencers) ពីបណ្តាស្ថាប័ន និងវិស័យផ្សេងៗគ្នា ដើម្បីបំផុសការចូលរួមថតវីដេអូខ្លីប្រភេទនេះឲ្យបានច្រើនកុះករពីបណ្តាយុវជន និងសាធារណជននៅក្នុងបណ្ដាញទំនាក់ទំនងសង្គម។
បន្តបំផុសកិច្ចសហប្រតិបត្តិការ និងការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍ តាមរយៈការជំរុញការទទួលយកទស្សនាទាន «ស្អាត» ដោយការបិតស្ទីកគ័រ ឬខិតប័ណ្ណ«ស្អាត» និងជំរុញការប្រើប្រាស់វេទិការនេះ ឲ្យបានទូលំទូលាយទៅដល់បុគ្គលិកបម្រើការងារ កម្មករ កម្មការិនី សមាជិក សមាជិកា សហជីវិន ព្រមទាំងបុគ្គលដែលពាក់ព័ន្ធដទៃទៀត។
បន្តការផ្សព្វផ្សាយ និងបញ្ជ្រាបសារអប់រំ តាមរយៈអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញទំនាក់ទំនងសង្គម (Social Media Influencer) ដើម្បីអោយពួកគាត់ដើរតួជា ទូតសុឆន្ទៈរបស់ភ្នំពេញស្អាត ក្នុងការបន្តផ្សព្វផ្សាយយន្តការអប់រំនានាស្ដីពីការកែប្រែទម្លាប់ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅដល់ប្រិយមិត្តអ្នកគាំទ្ររបស់ពួកគាត់ និងទៅដល់សាធារណជនផងដែរ។
ចូលរួមសហប្រតិបត្តិការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា សាលារាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានី ក៏ដូចជាក្រុមយុវជនដទៃទៀត ដើម្បីចូលរួមផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដោយគ្រោងនឹងសហការពង្រាយប៉ោងប៉ោង «ស្អាត» នៅទីតាំងប្រមូលផ្តុំសំខាន់មួយចំនួន ដើម្បីបំផុសភាពងាយស្រួលដល់សាធារណៈ ក្នុងការកំណត់សម្គាល់គោលដៅដែលមានធុងសំរាម និងការប្រមូលសំរាម ព្រមទាំងផលិតវីដេអូអប់រំខ្លី ពន្យល់ពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
រៀបចំពិព័រណ៍ស្តង់ផលិតផល អមជាមួយការប្រគំតន្ត្រី ដែលមានការចូលរួមពីតារាល្បីៗ៕