- 2019-11-04 02:38:57
- សេដ្ឋកិច្ច
តើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានប៉ុន្មានភាគរយហើយ?
- 2019-11-04 02:38:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានប៉ុន្មានភាគរយហើយ?
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ និងបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះដំណើរការសាងសង់សម្រេចបាន ៦ ភាគរយហើយ។ នេះបើយោងតាមឯកឧត្ដម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់ sabay។
ឯកឧត្ដមបានបន្ថែមថា គិតត្រឹមខែ ឆ្នាំ២០១៩ នេះការសាងសង់ផ្លូវល្បឿនលឿនកំពុងដំណើរការបានជាង៦% លើចម្ងាយសរុបជាង១៩០គីឡូម៉ែត្រ ។ ថ្វីត្បិតបានលទ្ធផលប៉ុណ្ណឹងមែន តែក្រុមហ៊ុនក៏ពុងសម្រុកសាងសង់លូ , ស្ពាន បានច្រើនកន្លែងហើយដែរ ខណៈការដោះស្រាយផលប៉ះពាល់ ដោយគណៈកម្មការចម្រុះអន្តរក្រសួង គឺបានប្រហែល៥០% ហើយក្រុមហ៊ុនបានចែកចេញជា៤ផ្នែក ក្នុងការសាងសង់។
យ៉ាងណាមិញអំឡុងសាងសង់ ក្រុមហ៊ុនបានជួបនូវបញ្ហាជាច្រើនដែរ ដូចជា បញ្ហាអាកាសធាតុ ព្រោះជារដូវវស្សា កត្តាភូមិសាស្ត្រ ដែលឡើងចុះភ្នំតាមជ្រលងដងអូរ ស្ទឹង ជ្រលងភ្នំ និងការផ្គត់ផ្គង់ថ្ម ខ្សាច់ ជាដើម។ "ដូច្នេះការសាងសង់មិនអាចពន្យារពេលទេ ពោលគឺនៅដំណើរការធម្មតា តែយើងដឹងហើយនៅរដូវវស្សាមិនអាចដំណើរការបានលឿនទេ”។
ចិនបានសន្យា ជំរុញបញ្ចប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុឲ្យបានចប់សព្វគ្រប់ត្រឹម ខែកញ្ញា ឆ្នាំ ២០២២ ដើម្បី ត្រៀមដំណើរការស្វាគមន៍ កិច្ចប្រជុំ ASEAN នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិ ទៅនាខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ។ការសន្យា នេះ ខណៈ ដែលឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ត ដឹកនាំ គណៈប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូនពិភាក្សាការងារ ជាមួយ លោក Wen Gang អនុប្រធាន ក្រុមហ៊ុនគមនាគមន៍ និងសំណង់ ចិន CCCC (China Communications Construction Company Limited) នៅក្នុងទីក្រសួង ប៉េ កាំង ប្រទេសចិន កាលពេលថ្មីៗកន្លងមក។
គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ មាន ប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រតភ្ជាប់ពី ភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ដល់ភូមិ ១សង្កាត់ លេខ ៣ ក្រុងព្រះសីហនុ ។ ផ្លូវ នេះឆ្លងកាត់ រាជធានី ភ្នំពេញ ប្រវែង ៨.៣០ គីឡូម៉ែត្រ ខេត្តកណ្ដាល ប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១.៩២ គីឡូម៉ែត្រ និង ខេត្ត ព្រះ សីហនុ ប្រវែង ៨៩.៨៩ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាវិនិយោគ ប្រមាណជិត ២ពាន់ លានដុល្លារ អាមេរិក និង ប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទាន ឥតសំណង ពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិត ចិន ប្រមាណ ១៥០លានដុល្លារ អាមេរិក៕