• 2019-11-04 07:30:42
  • ព័ត៌មាន

ស្នង​ការ​ក្រុង​បំភ្លឺ​រឿង​ថាមានជនស្លៀកពាក់​ស៊ីវិល​ចុះ​ចាប់​មនុស្ស​នៅ​ម្ដុំ​បឹងកក់​

  • 2019-11-04 07:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មាន​ថ្ងៃនេះ​ មាន​សេចក្ដីរាយការណ៍ថា​មាន​ក្រុម​មនុស្ស​ស្លៀកពាក់​ស៊ីវិល​ចុះ​ចាប់​មនុស្ស​នៅ​ម្ដុំ​បឹងកក់ តែ​ករណីនេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បំភ្លឺថា​មិន​មែន​ជា​មត្ថកិច្ច​របស់​ស្នងការ​នោះទេ និង​ថា​ខ្លួន​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ករណីនេះ។

(ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញត្រួតពិនិត្យកម្លាំងប្រជុំជួរ/រូបភាព៖ ស្នងការដ្ឋាន​នគរបាលរាជធានី)

ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​នៅ​រសៀល​នេះបាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​៖ «សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ»។

ប្រ​ភព​បន្តទៀតថា៖ «ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនឲ្យ​ក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ»។​

​ប្រ​ភព​ដដែល​បញ្ជាក់ថា​ទៀតថា​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងសហការជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការមិនឲ្យ​មានករណីនេះកេីតឡេីងទៀតឡេីយ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់