- 2019-11-05 04:01:47
- ព័ត៌មាន
ឆ្ងាញ់មាត់ហើយ! ប៊ូហ្វេលក្ខណៈភូមិអណ្តែតទឹកនៅ បុរីអង្គរ បញ្ចុះតម្លៃអបអរអុំទូក អ្នកទៅសៀមរាបកុំរំលងឲ្យសោះ
- 2019-11-05 04:01:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងាញ់មាត់ហើយ! ប៊ូហ្វេលក្ខណៈភូមិអណ្តែតទឹកនៅ បុរីអង្គរ បញ្ចុះតម្លៃអបអរអុំទូក អ្នកទៅសៀមរាបកុំរំលងឲ្យសោះ
ចន្លោះមិនឃើញ
កៀកព្រះរាជពិធីបុណ្យអុំទូកហើយ បើអ្នកគ្រោងទៅលេងសៀមរាប ដាច់ខាតកុំរំលង ប៊ូហ្វេភូមិខ្ញុំឲ្យសោះ ព្រោះថានេះជាលើកទីមួយដែលសណ្ឋាគារបុរីអង្គរ នឹងរៀបចំកម្មវិធីនេះធំ ហើយប្លែកជាងគេក្នុងខេត្តសៀមរាប ធានាថានឹងធ្វើឲ្យដំណើរកម្សាន្តលោកអ្នកកាន់តែសប្បាយទ្វេដង។
ល្បីរន្ទឺថាម្ហូបឆ្ងាញ់ ៗ ចាប់មាត់ ឥលូវ «ប៊ូហ្វេភូមិខ្ញុំ» ប្រចាំសណ្ឋាគារផ្កាយប្រាំ បុរីអង្គរ នៅខេត្តសៀមរាប បានប្រកាសផ្តល់ជូនការបញ្ចុះតម្លៃដល់ទៅ ៥០% ដើម្បីអបអរឱកាសបុណ្យអុំទូកខាងមុខនេះ។ ប្រូម៉ូសិននេះ គិតចាប់ពីថ្ងៃទី ៩ ដល់ ១២ ខែ វិច្ឆិកា ២០១៩ ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ ១០ យប់។
«ប៊ូហ្វេភូមិខ្ញុំ» គឺជាអាហារប៊ូហ្វេដ៏ល្បីឈ្មោះ ដ៏សម្បូរបែបឆ្ងាញ់ៗ រៀបចំជាលក្ខណៈខ្មែរ បែបភូមិអណ្ដែតទឹក ប្រមូលផ្តុំម្ហូបខ្មែរឆ្ងាញ់ៗ និងកម្ររកមានជាច្រើនមុខ ហើយក៏មានជាម្ហូបបែប BBQ បរទេសផងដែរ ជាមួយបរិយាកាសញុំាអាហារស្រស់ស្រាយ និងមានផាសុកភាពបំផុត។
តាមរយៈប្រូម៉ូសិនដ៏ពិសេសនេះអ្នក នឹងបានភ្លក់រសជាតិម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលបញ្ចុះតម្លៃ ពិសេសសម្រាប់ភ្ញៀវខ្មែរ ដល់ទៅ ៥០% ពី ៣០ដុល្លារនៅត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ ឯក្មេងពី ៦ ទៅ ១២ឆ្នាំនៅត្រឹមតែ៧.៥ដុល្លារ និងក្រោម ៦ឆ្នាំញុំា FREE FREE តែម្តង។ បើក្មេងកំពស់លើសពី ១.៣០ម៉ែត្រ នឹងគិតតម្លៃស្មើមនុស្សធំ។
កុំភ្លេចណា៎ មកដល់សៀមរាប កុំរំលង ប៊ូហ្វេភូមិខ្ញុំឲ្យសោះ !
សម្រាប់ព័ត៌មានបន្ថែម ឬបញ្ជាការកក់ទុកមុន សូមទាក់ទង ៖