• 2019-11-07 02:11:53
  • ព័ត៌មាន

អ៊ីតាលីក្លាយជាប្រទេសដំបូងគេ ដែលតម្រូវឲ្យសិស្សរៀនពីបម្រែបម្រួលអាកាសធាតុ

  • 2019-11-07 02:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ សិស្សានុសិស្ស​អ៊ីតាលី​គ្រប់​ថ្នាក់​ទាំង​អស់ នឹង​តម្រូវ​ឲ្យ​រៀន​ពី​បម្រែបម្រួល​អាកាសធាតុ​ដើម្បី​ឲ្យ​ប្រទេស​នេះ​ឈាន​មុខ​គេ​ផ្នែក​អប់រំ​បរិស្ថាន។

យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​លោក Lorenzo Fioramonti ឲ្យ​ដឹង​ថា​គ្រប់​សាលា​រដ្ឋ​ទាំង​អស់​នឹង​បញ្ចូល​រយៈ​ពេល ៣៣​ម៉ោង​ទៅ​ក្នុង​កម្មវិធី​សិក្សា​ដែល​ទាក់​ទង​នឹង​បម្រែបម្រួល​អាកាសធាតុ។ គោល​គំនិត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​ពលរដ្ឋ​នា​ពេល​អនាគត ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួច​ជា​ស្រេច​សម្រាប់​ភាព​អាសន្ន​នៃ​អាកាសធាតុ។ លើសពីនេះទៀត ការអភិវឌ្ឍប្រកបដោយចីរភាព ក៏​នឹងត្រូវ​បញ្ចូល​នៅក្នុងមុខវិជ្ជាជាច្រើនទៀតដូចជាភូមិវិទ្យា, គណិតវិទ្យា និងរូបវិទ្យា​ផង​ដែរ។

ជាមួយគ្នាដែរ ក្រសួងប្រកាសថា នឹងជួយអភិវឌ្ឍកម្មវិធីសិក្សាជាតិឡើងវិញដោយយកចិត្តទុកដាក់បន្ថែមទៀតចំពោះការប្រែប្រួលអាកាសធាតុនិងនិរន្តរភាព៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់