- 2019-11-07 08:38:34
- ព័ត៌មាន
មកស្គាល់ ប្រទេសទាំង ៨ កំពុងធ្លាក់ចូលស្ថានភាពគ្រោះថ្នាក់ ដោយសារអន្ទាក់បំណុលចិន
- 2019-11-07 08:38:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ប្រទេសទាំង ៨ កំពុងធ្លាក់ចូលស្ថានភាពគ្រោះថ្នាក់ ដោយសារអន្ទាក់បំណុលចិន
ចន្លោះមិនឃើញ
រយៈពេល ៦ឆ្នាំចាប់តាំងពីប្រធានាធិបតីចិន Xi Jinping បានចាប់ផ្ដើមគម្រោងផ្លូវសូត្រដើម្បីតភ្ជាប់ប្រទេសអាស៊ីជាមួយអាហ្រ្វិក និងអ៊ឺរ៉ុប ប្រទេសជាង ៧០ បានឃើញនូវការកើនឡើង GDP ខណៈពេលដែលហេដ្ឋារចនាសម្ពន្ធកាន់តែប្រសើរឡើង។
យោងតាមអង្គការស្រាវជ្រាវ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សកលដែលបានធ្វើការវិភាគទៅលើបំណុលរបស់បណ្ដាប្រទេសដែលចូលរួមក្នុងផែនការវិនិយោគ "ផ្លូវ១ ខ្សែក្រវ៉ាត់១” ឲ្យដឹងថា ប្រទេសចំនួន ៨កំពុងប្រឈមមុខនឹងការធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារអន្ទាក់បំណុលចិន។ ប្រទេសទាំងប្រាំបី ដែលនឹងងាយរងគ្រោះដោយសារបំណុលរួមមាន ៖ ជីប៊ូទី, កៀហ្សីស៊ីស្ថាន, ឡាវ, ម៉ាល់ឌីវ, មុងហ្គោល, ម៉ុងតេណេហ្គ្រោ, ប៉ាគីស្ថាន និងតាជីគីស្ថាន។ ជាមួយគ្នាដែរ ការស្រាវជ្រាវមួយទៀតឲ្យដឹងថា ចិនបានធ្វើការវិនិយោគជាទឹកប្រាក់ប្រមាណជាជាង ១៤៣ប៊ីលានដុល្លារទៅកាន់ប្រទេសអាហ្វ្រិកទាំងនោះចាប់តាំងពីឆ្នាំ ២០០០ ដល់ ២០១៧។
គួរឲ្យដឹងថា ប្រទេសជីប៊ូទី ដែលជាមូលដ្ឋានទ័ពអាមេរិកនៅទ្វីបអាហ្រ្វិក គ្រោងនឹងប្រគល់ការគ្រប់គ្រងកំពង់ផែដ៏សំខាន់របស់ខ្លួនទៅឲ្យក្រុមហ៊ុនចិន ដោយសារមិនអាចសងបំណុលបាន។ ទង្វើនេះ បានធ្វើឲ្យអាមេរិកសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងផងដែរ៕