- 2019-11-13 03:58:40
- ព័ត៌មាន
ទូកល្បីប្រចាំប្រទេសលឿនដូចព្រួញ ទទួលបានចំណាត់ថ្នាក់ល្អ ៣ ឆ្នាំជាប់គ្នា
- 2019-11-13 03:58:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូកល្បីប្រចាំប្រទេសលឿនដូចព្រួញ ទទួលបានចំណាត់ថ្នាក់ល្អ ៣ ឆ្នាំជាប់គ្នា
ចន្លោះមិនឃើញ
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៩ នេះមានទូកចូលរួមសរុប ២៩៧ ទូកមកពីបណ្តាខេត្តនិងស្ថាប័ននានារបស់រដ្ឋផ្សេងៗគ្នា បានធ្វើការប្រកួតប្រណាំងគ្នារយៈពេល ៣ ថ្ងៃបញ្ចប់ទៅដោយបរិបូរណ៍។ សម្រាប់ឆ្នាំ ២០១៩ ទូកដែលទទួលបានតំណែងល្បឿនលឿនជាងគេបានទៅលើ ទូកសារាយតេជោសែនជ័យ។
ទូកដ៏ល្បីល្បាញប្រចាំប្រទេស ស្ថិតក្នុងគូអុំបុរសផែនពិសេស អាចដណ្ដើមបានតំណែងជើងឯកដោយបានចំណាយថេរវេលាសរុប ៣ ថ្ងៃប្រណាំងក្នុងឆ្នាំ ២០១៩ គឺ ៣០ នាទីនិង ២៦ វិនាទីប៉ុណ្ណោះ។
ទូកដែលអញ្ជើញមកពីវត្តពិជ័យរង្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជាប់ចំណាត់ថ្នាក់ល្អចំនួន ៣ ឆ្នាំជាប់គ្នាហើយផ្នែកល្បឿនលឿនជាងគេ ក្នុងនោះមានដូចជា ឆ្នាំ ២០១៧ ទទួលបានចំណាត់ថ្នាក់លេខ ១ ឯឆ្នាំ ២០១៨ ទទួលបានចំណាត់ថ្នាក់លេខ ២ ប្រើថេរវេលាសរុប ២៧ នាទីនិង ៣១ វិនាទីក៏ប៉ុន្តែចាញ់ទូក "កោះកេរសែនជ័យបារមីព្រះអង្គខ្មៅ" មកពីខេត្តព្រះវិហារ ប្រើថេរវេលាសរុប ២៧ នាទីនិង ២៣ វិនាទីប៉ុណ្ណោះ។
ជាក់ស្ដែង សម្រាប់ឆ្នាំ ២០១៩ នេះដែរគូប្រកួតល្បឿនលឿនដែលមកពីខេត្តតាកែវ លេខទូក ២២៣ មានឈ្មោះថា "សម្តេចវិបុលបញ្ញាបារមីមានជ័យ" ដែលអ្នកគាំទ្ររំពឹងថានឹងដណ្ដើមបានជើងឯក ប៉ុន្តែអាចយកបានត្រឹមលេខ ២ វិញគឺចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ នាទីនិង ៣៣ វិនាទី។ ដូច្នេះ តើឆ្នាំក្រោយទូកលឿនដាច់គេ សារាយតេជោសែនជ័យ នៅតែអាចរក្សាចំណាត់ថ្នាក់ល្អដែរឬយ៉ាងណា?
ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ទូកល្បឿនលឿនទូទាំងប្រទេស៖
ទូកដែលមានសោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ ២០១៩៖
-១) ក្អែកសតេជោសែនជ័យ មកពីរាជធានីភ្នំពេញ លេខទូក ១៦២
-២) នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបង លេខទូក ១៣០
-៣) សុវណ្ណរាជសីហបារមីបន្ទាយមហានគរ មកពីខេត្តបន្ទាយមានជ័យ លេខទូក ២២៨។
ទស្សនាវីដេអូទូក ក្អែកសតេជោសែនជ័យ មកពីរាជធានីភ្នំពេញ
អត្ថបទទាក់ទង៖