• 2019-11-15 00:26:00
  • ព័ត៌មាន

ក្រុមហ៊ុនមួយ ចុះកុងត្រាផ្លូវការជាមួយម៉ាកផលិតផលល្បីៗ ដើម្បីសម្ពោធនៅក្នុងប្រទេសកម្ពុជា

  • 2019-11-15 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន រីច អ៊ែវ៉ឹន្យូ ឯ.ក ចុះកុងត្រាជាផ្លូវការជាមួយម៉ាកផលិតផលលំដាប់ខ្ពស់ដូចជា ECCO, GEOX និង BARREL ដើម្បីសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅត្រីមាសទី៤ ឆ្នាំ២០១៩!

ប្រទេសកម្ពុជាបច្ចុប្បន្ន ជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនលឿនបំផុតនៅលើពិភពលោក ដែលមានអត្រារីកចំរើនប្រចាំឆ្នាំ លើសពី ៧ ភាគរយ អស់រយៈពេលមួយទសវត្សមកហើយ។1 ជាមួយនឹងរបត់ដ៏លឿន នៃនិន្នាការរបស់ អ្នកប្រើប្រាស់ តំរូវការទៅលើផលិតផលប្រណិត និងបទពិសោធន៍ថ្មី កាន់តែកើនឡើង ដោយសារអភិជននៅកម្ពុជាចាប់ផ្តើម មានតំរូវការទៅលើភាពទាន់សម័យថ្មីចំនួនភ្ញៀវទេសចរប្រភេទអភិជន ដែលមកទស្សនកិច្ចនៅកម្ពុជាក៏កើនឡើង និង អនិកជននៅក្នុងស្រុកមួយចំនួនក៏ស្វែងរកផលិតផលទំនើបដូចគ្នាផងដែរ។

ដោយសារវត្តមានរបស់ម៉ាកសំលៀកបំពាក់ ស្បែកជើង និងកាបូបដៃលំដាប់ខ្ពស់ក្នុងប្រទេស នៅមានកំនត់ និង មិនទាន់អាចបំពេញតំរូវការរបស់អ្នក ប្រើប្រាស់ដែលតែងតែស្វែងរកផលិតផលទាន់សម័យ និងមានផាសុកភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុនរីច អ៊ែវ៉ឹន្យូ ឯ.ក (Rich Avenue Co., Ltd.) បានចុះកុងត្រាជាផ្លូវការជាមួយម៉ាកផលិតផលលំដាប់ខ្ពស់ដូចជា ECCO; GEOX និង BARREL ដើម្បីសម្ភោធន៍ជាផ្លូវការនៅក្នុប្រទេសកម្ពុជានៅត្រីមាស ទី ៤ ឆ្នាំ ២០១៩ ដើម្បីនាំមកជូនប្រជាជនកម្ពុជានូវ បទពិសោធន៍ថ្មី លើវិស័យសំលៀកបំពាក់ដែលពុំធ្លាប់មានពីមុនមក។

ECCO (អេកូ) ជាម៉ាកផលិតផលស្បែកជើងដែលទទួលស្គាល់ទូទាំងពិភពលោកថាជាម៉ាកដែលផ្តល់ផាសុកភាពខ្ពស់បំផុតសម្រាប់ អ្នកប្រើប្រាស់ និងមានប្រភពមកពីប្រទេស ឌាណឺម៉ាក (Denmark) ដែលផលិតផលស្បែកនៅក្នុងប្រទេស ត្រូវបានទទួលស្គាល់ជា លក្ខណៈអន្តរជាតិ។ ផលិតផល ECCO(អេកូ) ផ្តល់អោយអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាទ្រនាប់ស្បែកជើងចុងក្រោយតែមួយគត់ដែលសម នឹងជើងរបស់អ្នក និង ផ្តល់អោយអ្នក នូវផាសុកភាពរាល់ជំហានដែលអ្នកដើរ។ ជាមួយនឹងរបកគំហើញថ្មីរបស់ស៊ីលីកូនគ្រប់ស្បែកជើង របស់ ECCO (អេកូ) ទាំងអស់មិនមែន ធ្វើពី ២ផ្នែកដូចស្បែកជើងធម្មតា ទ្រនាប់ស្បែកជើងរបស់ ECCO (អេកូ) ត្រូវបានចាក់បញ្ចូល ជាប់នឹងតួស្បែកជើងផ្ទាល់ដែលផ្តល់អោយអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការបត់បែនសមស្របទៅនឹងទំរង់ជើងរបស់អ្នក។ ហេតុផលនេះហើយដែលធ្វើអោយអតិថិជនជាច្រើនរបស់ ECCO (អេកូ) នៅតែជាអតិថិជនប្រចាំហាងអស់រយៈពេលលើសពី២០ឆ្នាំ មកហើយ។

GEOX (ជេអ៊ុក) ជាម៉ាកផលិតផលរបស់ប្រទេសអ៊ីតាលី (Italy) ជាមួយបច្ចេកវិទ្យាផ្តាច់មុខ Respira ដែលផ្តល់ភាពជឿជាក់ដល់អតិថិជនរាប់លានអ្នក ទូទាំងពិភពលោក លើទស្សនៈវិស័យ Breathing ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីផ្តើមពី សុខមាលភាព ទៅរកផាសុកភាពសម្រាប់គ្រប់ សំលៀកបំពាក់ និង ស្បែកជើងដែល អតិថិជនប្រើ។ ទស្សនៈវិស័យ នេះរូមបញ្ចូលគ្នា នូវគំនិតច្នៃប្រឌិត និង ភាពអស្ចារ្យ ភាពទាន់សម័យ និង បច្ចេកវិទ្យា ការគោរពទៅដល់បរិស្ថាន និង មនុស្ស ដើម្បីផ្តល់អោយអ្នកប្រើប្រាស់នូវភាព ទាន់សម័យ និងភាពធន់មាំដែលកាន់តែទាក់ទាញ។

BARREL (បារ៉ែល) ជាម៉ាកសំលៀកបំពាក់ហែលទឹករបស់ប្រទេសកូរ៉េ (Korea) ដែលទទួលស្គាល់ថាជាម៉ាកសំលៀកបំពាក់ហែលទឹកតំនាងដែល ផលិតនៅអាស៊ី មានអត្ថប្រយោជន៍សមត្រូវទៅនឹង គ្រប់ប្រភេទដងខ្លួន និងផលិតពីសាច់ក្រណាត់ដែលមាន គុណភាពខ្ពស់ មានសារធាតុ SPF លើសពី 50+ ដែលអាចការពារ កាំរស្មី UV និង ការពារពីផលអវិជ្ជមានរបស់ព្រះអាទិត្យ និងកត្តា ដែលធ្វើអោយស្បែកខ្មៅ។ សូមជ្រើសរើសប្រើ BARREL (បារ៉ែល) ឥឡូវនេះដើម្បី កាន់តែរីករាយជាមួយពេលវេលារបស់អ្នក នៅមាត់សមុទ្រ និង លែងបារម្ភពីផលប៉ះពាល់របស់កាំរស្មីព្រះអាទិត្យ។

ដើម្បីទទួលបានបទពិសោធន៍ថ្មី និងពត៌មានបន្ថែម សូមមកទស្សនាហាងរបស់យើងតាមទីតាំងដូចខាងក្រោម៖

  • Ecco Retail Store: Aeon I, ជាន់ផ្ទាល់ដី
  • Geox Retail Store: Aeon I, ជាន់ផ្ទាល់ដី
  • Barrel Retail Store: Aeon II, ជាន់ផ្ទាល់ដី

អត្ថបទ ៖ រ័ត្ន

មតិយោបល់