- 2019-11-19 07:36:52
- សេដ្ឋកិច្ច
Emirates Group ប្រកាសពីប្រាក់ចំណេញជាង៣០០លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០១៩
- 2019-11-19 07:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Emirates Group ប្រកាសពីប្រាក់ចំណេញជាង៣០០លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០១៩
ចន្លោះមិនឃើញ
Emirates Group បានប្រកាសលទ្ធផលពីប្រាក់ចំណូល និងចំណេញរបស់ខ្លួន ត្រឹមពាក់កណ្ដាលឆ្នាំ២០១៩នេះ ដោយបង្ហាញថា ប្រាក់ចំណូលធ្លាក់ចុះបន្ដិច ប៉ុន្ដែប្រាក់ចំណេញកើនឡើង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពី Emirates Group ដែលSabay ទើបទទួលបានថ្មីៗនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានសរសេរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន ៥៣.៣ ពាន់លានAED (១៤.5 ពាន់លានដុល្លារអាមេរិក) សម្រាប់៦ខែដំបូងនៃ ២០១៩ - ២០២០ ធ្លាក់ចុះ ២% ពី ៥៤.៤ ពាន់លានAED (១៤.៨ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះប្រាក់ចំណូលបន្តិចនេះគឺដោយសារ ការបិទយន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិឌូបៃរយៈពេល ៤៥ថ្ងៃ និងចលនារូបិយប័ណ្ណមិនអំណោយផលនៅអឺរ៉ុប ប្រទេសអូស្ត្រាលី ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន។
ប្រាក់ចំណេញបានកើនឡើង ៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានរបាយការណ៍ពីសម្ព័ន្ធ (Group) ពីប្រាក់ចំណេញសុទ្ធ នៃពាក់កណ្តាលឆ្នាំ ២០១៩-២០២០ ចំនួន ១.២ ពាន់លាន AED (៣២០ លានដុល្លារអាមេរិក)។ ការកើន នៃប្រាក់ចំណេញនេះ គឺដោយសារការធ្លាក់ចុះជាចម្បងតម្លៃប្រេងឥន្ធនៈ ៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យ៉ាងណាក្តីការកើនពីតម្លៃប្រេងចុះទាបត្រូវបានទូទាត់ដោយចលនារូបិយប័ណ្ណអវិជ្ជមាន។
ហិរញ្ញវត្ថុរបស់សម្ព័ន្ធនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ បានកើនដល់ ២៣ ពាន់លាន AED (៦.៣ ពាន់លានដុល្លារអាមេរិក) បើធៀបទៅនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ ចំនួន ២២.២ ពាន់លាន AED (៦ ពាន់លានដុល្លារអាមេរិក) ។
លោក Sheikh Ahmed bin Saeed Al Maktoum ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Emirates Airline និង Groupបានមានប្រសាសន៏ថា “សម្ព័ន្ធអ៊ែមមឺរឹតបានបង្ហាញពីស្ថិរភាពនិងភាពវិជ្ជមានក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ -២០២០ ដោយកែសម្រួលយុទ្ធសាស្រ្តរបស់យើងដោយមានការសម្របខ្លួនទៅនឹងលក្ខខណ្ឌពាណិជ្ជកម្មតឺងរឹងនិងភាពមិនប្រាកដប្រជានយោបាយសង្គមនៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក។ ទាំង អ៊ែមមឺរឹង និង dnata ធ្វើការយ៉ាងស្វិតស្វាញក្នុងការកាត់បន្ថយពីផលប៉ះពាល់នៃគម្រោងការកែលម្អផ្លូវនៅព្រលានយន្តហោះអន្តរជាតិឌូបៃ ដើម្បីពាណិជ្ជកម្មរបស់យើងនិងដើម្បីអតិថិជនរបស់យើង។ យើងបានគ្រប់គ្រងយ៉ាងតឹងរឹងលើការគ្រប់គ្រងតម្លៃ និងបន្តការជំរុញលើប្រសិទ្ធភាពខណៈពេលដែលធានាថាធនធានរបស់យើងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពនៃដើម្បីបង្កើនទុកកាល:ទេស:តំបន់”។
លោកបានបន្ថែមទៀតថា "តម្លៃប្រេងចុះទាបជាការពន្យារពេលខ្លីមួយដូចដែលយើងបានឃើញពីការធ្លាក់ចុះវិក័យប័ត្រប្រេងរបស់យើងដល់ទៅ ២ ពាន់លាន AED បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចលនារូបិយប័ណ្ណមិនអំណោយផលបានលុបចេញពីប្រមាណជា ១.២ ពាន់លាន AED (៣២០ លានដុល្លារអាមេរិក) ប្រាក់ចំណេញរបស់យើង”។
"ទស្សនវិស័យជាសកលគឺមានការលំបាកក្នុងការទស្សន៍ទាយបាន ប៉ុន្តែយើងរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍ និងវិសយ័ទេសចរណ៍នឹងបន្តឆ្ពោះទៅមុខក្នុងរយៈប្រាំមួយខែក្រោយ បន្ថែមលើកំរិតសម្ពាធធ្លាក់ចុះជាមួយនឹងការប្រកួតប្រជែងខ្លាំង។ ក្នុងនាមជាសម្ពន័មួយ យើងនៅតែផ្តោតលើការអភិវឌ្ឍពាណិជ្ផកម្មរបស់យើង ហើយយើងនឹងបន្តវិនិយោគនៅក្នុងសមត្ថភាពថ្មី ដែលពង្រឹងលើធនធានមនុស្សដែលជួយឲ្យយើងនៅតែផ្តល់ជូននូវផលិតផល សេវា និងបទពិសោធន៍ កាន់តែប្រសើរជាងមុនដល់អតិថិជនរបស់យើង។"
"និយោជិតរបស់សម្ពន័មូលដ្ឋាននៅដដែរមិនផ្លាស់ប្តូរ បើធៀបទៅនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ បុគ្គលិកមធ្យមសរុបមាន ១០៥ ៣១៥នាក់។ វាជាការសមស្របជាមួយនឹងគម្រោងសមត្ថភាព និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន ហើយក៏ជាការឆ្លុះបញ្ចាំងពីកម្មវិធីផ្ទៃក្នុងនានាដើម្បីកែលម្អប្រសិទ្ធភាពតាមរយៈការអនុវត្តបច្ចេកវិទ្យាថ្មីនិងលំហូរការងារផងដែល”។ ទាំងនេះជាការលើកឡើងរបស់ លោក Sheikh Ahmed bin Saeed Al Maktoum ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Emirates Airline និង Group៕