
- 2019-11-21 03:15:18
- ព័ត៌មាន
“ដើរដោយសុវតិ្ថភាព” យុទ្ធនាការដែលអ្នកគួរចូលរួម ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
- 2019-11-21 03:15:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ដើរដោយសុវតិ្ថភាព” យុទ្ធនាការដែលអ្នកគួរចូលរួម ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុន អឹម អេស អេ MSA (Marketing Solutions Asia) នឹងរៀបចំយុទ្ធនាការ ដើរដោយសុវត្ថិភាព ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនស្មារតីចូលរួមឱ្យបានផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ និងពីសាធារណជន ពិសេសយុវជន សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងធ្វើឲ្យប្រសើរឡើងនាពេលខាងមុខ។
យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមហាជន ជួបជុំគ្នាមុខវត្តបទុមវត្តីវេលាម៉ោង ៧:០០ នាទីព្រឹក និងចេញដំណើរឆ្ពោះទៅចូលរួមកម្មវិធីទិវាអន្ដរជាតិរំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណ៣០០០នាក់។
ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអញ្ចើញរាប់បាត្រ បង្សុកូលឧទ្ទិសកុសសជូនដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងទស្សនាស្ដង់ពិពណ៌សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សូមអញ្ជើញសាធារណៈជនចូលទៅកាន់ Facebook Page "ដើរដោយសុវតិ្ថភាព" (Safe Walk Page) ដើម្បីទទួលបានព័ត៌មានលម្អិតអំពីយុទ្ឋនាការនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំផ្សព្វផ្សាយ សុវតិ្ថភាពចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សនិ្តសុខ សណ្តាប់ធ្នាប់ និងជីវភាពសុខដុមរុងរឿងគ្រប់ក្រុមគ្រួសារក្នុងព្រះរាជជាណាចក្រកម្ពុជា និងក្នុងសកលលោក៕