- 2019-11-22 04:16:03
- ព័ត៌មាន
ឆ្ងាញ់មាត់ទៀតហើយ! ពិព័រណ៍អាហារកូនស្លាបព្រា ចាប់ផ្ដើមស្អែកនេះ
- 2019-11-22 04:16:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងាញ់មាត់ទៀតហើយ! ពិព័រណ៍អាហារកូនស្លាបព្រា ចាប់ផ្ដើមស្អែកនេះ
ចន្លោះមិនឃើញ
តោះអ្នកចូលចិត្តអាហារទាំងអស់គ្នា កុំភ្លេចចូលរួម ពិព័រណ៍ម្ហូបអាហារឈានមុខគេរបស់ប្រទេសកម្ពុជា ដែលមានឈ្មោះថា «កូនស្លាបព្រា» នឹងត្រលប់មកវិញម្តងទៀតនៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកានៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
កូនស្លាបព្រា គឺជាផ្នែកមួយនៃពិព័រណ៍អាហារស្លាបព្រាដែលបង្កើតឡើងនៅខែមីនា ឆ្នាំ ២០១៧។ សម្រាប់ពិព័រណ៍អាហារកូនស្លាបព្រាលើកនេះ យើងរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៣០ ០០០នាក់។
គោលបំណងរបស់កូនស្លាបព្រា គឺដើម្បីបណ្ដុះចំណង់ចំណូលចិត្តចំពោះអាហារព្រមទាំងគិតគូរពីបរិស្ថានផងដែរ។ ប្រធានបទនៃពិព័រណ៍ឆ្នាំនេះគឺ “ដើម្បីក្តីស្រឡាញ់ចំពោះអាហារ” ដែលបានកំណត់និយមន័យអាហារថាជាអាហារបំប៉ន ដែលប្រសើរសម្រាប់សុខភាពរបស់មនុស្ស និងភពផែនដី។ ខណៈពេលដែលអ្នកចូលទស្សនាពិព័រណ៍ទទួលបាននូវរសជាតិនៃអ្វីដែលពួកគេចូលចិត្តចំណែកអ្នកលក់វិញបង្កើនភាពស្ថិតស្ថេរនៃប្រតិបត្តិការរបស់ពួកគេ។
អ្នកលក់ជាង៥០នាក់នឹងនាំយកអាហារ និងភេសជ្ជៈល្អបំផុតមកចូលរួមក្នុងពិព័រណ៍នេះចាប់តាំងពីអាហារដែលមានរសជាតិប្រៃនិងហិលរបស់ហាង Troloak រហូតដល់អាហារដែលមានរសជាតិផ្អែមរបស់ហាង Sulbing Dessert Cafe និងស្រាក្រឡុកចម្រុះពណ៌របស់ Rio ព្រមទាំងអាហារឆ្ងាញ់ៗជាច្រើនទៀតពី Food Palace, Teuk Sieng, Cocane, Pelican Food Company, Greek Souvlaki Restaurant, Hummus House, King Tea, Yum MaMa, Chicky Rotisserie, La Pops, Tea Pot, Angkor India, Snow Yoghurt, Pepe Bistro និង Soga Bar ។ ក្រៅពីភាពរីករាយជាមួយអាហារពិព័រណ៍នេះក៏មានការចូលរួមពីក្រុមហ៊ុន DKSH Cambodia និងការសម្តែងជាច្រើនបូករួមទាំងការប្រកួតប្រជែងដែលនឹងទទួលបានរង្វាន់ដ៏អស្ចារ្យផងដែរ។
ក្រៅពីភាពសប្បាយរីករាយ និងការចងចាំល្អៗសម្រាប់ក្រុមគ្រួសារទាំងអស់ កូនស្លាបព្រាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនដែលនៅក្នុងនិងខាងក្រៅឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈដើម្បីដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេដល់អ្នកចូលរួមទាំងអស់។ សម្រាប់អ្នកលក់ កូនស្លាបព្រាគឺជាពិព័រណ៍អាហារមួយដែលអ្នកលក់អាហារទាំងអស់មិនគួរសំលងឡើយ!
លោក Brice Smith ប្រធានប្រចាំប្រទេសនៃ Gloria Jean's Coffee ដែលធ្លាប់បានចូលរួមជាមួយពិព័រណ៍នេះតាំងពីឆ្នាំ ២០១៧ បានមានប្រសាសន៍ថា “ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ការផ្សព្វផ្សាយផលិតផលនិងបង្ហាញផលិតផលថ្មីៗ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីការយល់ឃើញរបស់អតិថិជនចំពោះផលិតផលថ្មីរបស់អ្នក។”
កូនស្លាបព្រាត្រូវបានបង្កើតឡើងដោយអ្នកជំនាញស្រាវជ្រាវផ្នែកទីផ្សារ និងបណ្តុះបណ្តាលគឺក្រុមហ៊ុនឌិ អាយឌៀ ខន់សាល់ធេនសុីដែលមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុននិងក្រសួងមួយចំនួនដែលមាន ចក្ខុវិស័យដូចគ្នានៅឆ្នាំនេះ។
ដៃគូសហការ និងអ្នកឧបត្ថម្ភសំខាន់ៗរួមមានក្រុមហ៊ុនភេសជ្ជៈ Pepsi Food Palace Lucky Burger Khema Global និង Foodbuzz ។ ដូចគ្នានឹងពិព័រណ៍មុនៗដែរ ស្លាបព្រានៅតែបន្តទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំយុវជននិងកីឡា ក្រសួងទេសចរណ៍ និងសាលាក្រុង ហើយសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះដៃគូថ្មីនៅឆ្នាំនេះគឺអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។
UNDP កំពុងធ្វើការឆ្ពោះទៅរកការបង្កើត Circular Economy នៅក្នុងប្រទេសកម្ពុជាដោយលើកកម្ពស់ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃ)។ គម្រោងនេះស្របទៅនឹងគោលដៅរបស់កូនស្លាបព្រាដែលមិនប្រើប្លាស្ទិច។ ពិព័រណ៍នេះនឹងក្លាយជាឱកាសដើម្បីអនុវត្តសុវត្ថិភាពចំណីអាហារនិងនិរន្តរភាពតាមរយៈការកសាងសមត្ថភាពលើការប្រឆាំងនឹងថ្នាំសំលាប់មេរោគនិងការបែងចែកកាកសំណល់បូករួមទាំងការផ្តល់ជម្រើសអេកូឡូស៊ីសម្រាប់ការវេចខ្ចប់ជំនួសប្លាស្ទិច។
កូនស្លាបព្រាធ្វើឡើងស្របពេលជាមួយនឹងព្រឹត្តិការណ៍ដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជាគឺការប្រកួតជើងឯកប៉េតង់ពិភពលោក។ តាមការគ្រោងទុកនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ការប្រកួតពានរង្វាន់នេះនឹងនាំភ្ញៀវរាប់រយនាក់រួមទាំងអត្តពលិកមកពីជាង ៤០ ប្រទេសទៅពហុកីឡាដ្ឋានជាតិអូឡាំពិករួមមានម្ចាស់ជើងឯកកម្ពុជាកញ្ញាអ៊ុកស្រីមុំនិងម្ចាស់មេដាយមាស ៣ សម័យ លោកកែវឡេង។
កូនស្លាបព្រានៅតែបើកទទួលអ្នកឧបត្ថម្ភ និងអ្នកលក់នៅឡើយទេ សូមប្រញាប់រួសរាន់ឡើង។
កូនស្លាបព្រា២០១៩ នឹងកើតឡើងនៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកានៅពហុកីឡាដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៩ យប់។ ការចូលរួមគឺមិនគិតថ្លៃទេដូច្នេះសូមចូលរួមជាមួយពួកយើង ដើម្បីក្តីស្រឡាញ់ចំពោះអាហារ!
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការក្លាយជាអ្នកលក់ ឬអ្នកឧបត្ថម្ភសូមទាក់ទងមកកាន់៖
អុីម៉ែល៖ hello@slaprea.com
លេខទូរស័ព្ទ៖ (ខ្មែរ) 012 842 620 | (អង់គ្លេស) 096 203 3230