• 2019-11-27 01:34:24
  • ព័ត៌មាន

ក្ដៅ​វិញហើយ សីតុណ្ហភាព​ខ្ពស់​បំផុត​អាច​ដល់​៣៣​អង្សាសេ​

  • 2019-11-27 01:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹងថា​នៅ​តាម​បណ្ដាខេត្ត​នានាន​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ខេត្ត​ខ្លះ​សីតុណ្ហភាព​ទាបបំផុត​មាន​ត្រឹម​២២អង្សា​សេ និង​ខ្ពស់​បំផុត​មាន​រហូត​ដល់​៣៣​អង្សាសេ។

ក្នុង​សេចក្ដីជូនដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ ក្រ​សួង​ធនធាន​ទឹក​បែប​ចែក​ខេត្ត​ចំនួន​បី​ក្រុម​ដែល​មាន​សីតុណ្ហភាព​ផ្សេង​ៗគ្នាពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ដល់​ថ្ងៃទី៣ ខែធ្នូ ដោយ​ខេត្ត​ខ្លះ​មាន​សីតុណ្ហភាព​ទាប​បំផុត​ត្រឹម​២២​អង្សាសេ ខ្លះ​២៣អង្សាសេ និង​ខ្លះ​ដល់​២៥​អង្សាសេ។ ប៉ុន្តែ​សីតុណ្ហភាព​ខ្ពស់បំផុតវិញ​មាន​ដល់ទៅ​៣៣​អង្សាសេ ឬខេត្ត​ខ្លះ​៣២អង្សាសេ និង​ខ្លះទៀត​មាន​៣០​អង្សាសេក៏មាន។

ខាង​ក្រោមជា​ខេត្ត​ដែល​មាន​សីតុណ្ហភាព​ទាំងនេះ៖

អត្ថបទ៖ ជំនោរ

មតិយោបល់