- 2019-11-28 08:27:57
- ព័ត៌មាន
ការប្រកួតរចនាម៉ូដ "សុបិនស្ត្រី" មកដល់ទៀតហើយ!
- 2019-11-28 08:27:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតរចនាម៉ូដ "សុបិនស្ត្រី" មកដល់ទៀតហើយ!
ចន្លោះមិនឃើញ
ក្រុមការងារ "គម្រោងសុបិនស្ត្រី” មានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ អន្ដរជាតិ សាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រុមការងារគម្រោងសុបិនស្ត្រីសហការជាមួយក្រុមហ៊ុន Sourire Pro and Ars Co.,ltd (SPA) នឹងរៀបចំកម្មវិធី ការប្រកួតរចនាម៉ូដ សុបិនស្ត្រី លើកទី ៩ ឆ្នាំ ២០២០ ក្រោមប្រធានបទ "ភាពអស្ចារ្យនៃប្រទេសកម្ពុជា។”
កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅ ៖
១. រៀបចំការប្រកួតប្រជែងរចនាសម្រាប់នារីខ្មែរជារៀងរាល់ឆ្នាំដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យឥតខ្ចោះប្រចាំប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១០មកម៉្លេះ
២. ផ្ដល់ឱកាសទៅដល់ស្ត្រីខ្មែរ និងជួយពួកគាត់ដើម្បីសិក្សាទៅលើជំនាញសិល្បៈផ្សេងៗដូចជារចនាក្រាហ្វ្រិក និងការបង្កើតមុខរបរដោយខ្លួនឯងតាមរយៈកម្មវិធីយើង
៣. រួមបញ្ចូលការរចនារបស់ស្ត្រីជាមួយនឹងក្រុមហ៊ុនផ្សេងៗបូកផ្សំនឹងការយកការរចនាទៅប្រើប្រាស់នៅលើផលិតផលដែលអាចជួយគាំទ្រដល់ស្នាដៃរចនារបស់ស្ត្រីខ្មែរ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០១០មក មានបេក្ខនារីចំនួន ១ ៤៦៨នាក់ បានដាក់ស្នាដៃមកកាន់ការប្រកួតរចនាម៉ូតនេះ ជាមួយនឹងស្នាដៃចំនួន ២៦៤២។
កម្មវិធីនេះ នឹងរៀបចំឡើងចំនួន ០៤វគ្គ។ ការប្រកួតជម្រុះវគ្គដំបូងនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ សម្រាប់ការដាក់ការរចនាដំបូងរបស់បេក្ខជន។ បន្ទាប់មកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បេក្ខជនជាប់ជម្រុះលើកទី១ នឹងត្រូវចូលរួមសិក្ខាសាលាណែនាំបន្ថែមដើម្បីត្រៀមចូលរួមនៅវគ្គចម្រុះចុងក្រោយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីជ្រើសរើសនូវជ័យលាភីរួច លទ្ធផលជ័យលាភី នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ចំពោះរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ នឹងទទួលបានរង្វាន់ ១ ០០០ដុល្លារ, ចំណាត់ថ្នាក់លេខ២ នឹងទទួលរង្វាន់ ៣០០ដុល្លារ និងចំណាត់ថ្នាក់លេខ ៣ នឹងទទួលបានរង្វាន់ ១០០ដុល្លារ និងរង្វាន់លួងចិត្តជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈលេខទូរសព្ទ ០១១ ៨៦៩ ៥០៤ ឬ ០៧០ ៩៦១ ៥៩២ ឬតាមរយៈសារអេឡិចត្រូនិច dreamgirlsdesigncontest@gmail.com ។
ទំនាក់ទំនងផ្ទាល់ ៖ SOURIRE PRO AND ARTS Co.,LTD អាចទំនាក់ទំនង ៖ +855 12 617 222 / 081 222 617 / 011 869 504
FACEBOOK : Dreamgirlsdesigncontest