• 2019-11-29 09:48:41
  • ព័ត៌មាន

ជិតបានឃើញមុខហើយ! អ្នកឈ្នះសំបុត្រយន្តហោះទៅមកសិង្ហបុរីពីវីង

  • 2019-11-29 09:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនដល់​មួយ​ខែ​ទៀត​ទេ ការ​ចាប់​រង្វាន់​ឈ្នះ​សំបុត្រ​យន្តហោះ​ទៅមក​សិង្ហបុរី​សម្រាប់​អតិថិជន​ដែល​ប្រើ​វីង​ម៉ាស្ទ័រ​កាត​នឹង​មក​ដល់​ហើយ។ ​ដូច​នេះ​អតិថិជន​ដែល​មិន​ទាន់​បាន​មក​បន្ត ឬ​បង្កើត​វីង​ម៉ាស្ទ័រ​កាត​សូម​រួសរាន់​ ដើម្បី​មាន​ឱកាស​ឈ្នះ​សំបុត្រ​យន្តហោះ​ទៅ​មក​ប្រទេស​សិង្ហបុរីភ្លាមៗ។

ការ​ចាប់​ឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ទី២ នៃ​ខែ​មករា​ឆ្នាំ ២០២០ ដោយ​នឹង​​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ហ្វេសប៊ុក​របស់​ធនាគារ​ឯកទេសវីង។ អតិថិន​ចំនួន​៥ នាក់​នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ចាប់​ឆ្នោត​ដើម្បី​ទទួល​បាន​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​សិង្ហបុរី​ដោយ​ឥត​គិត​ថ្លៃ។

ជា​មួយ​វីង​ម៉ាស្ទ័រកាត លោក​អ្នក​អាច ធ្វើ​ការ​ទូទាត់​ការ​ចំណាយ​ផ្សេងៗ​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​និមិត្ត​សញ្ញា​ម៉ាស្ទ័រកាត មិន​ថា​ជា​ទទួលទាន​អាហារ ទិញ​ឥវ៉ាន ទិញ​សំបុត្រ​យន្តហោះ និង​ការ​ធ្វើ​ដំណើរ​ជាមួយ​មធ្យោបាយ​ផ្សេងៗ ព្រម​ទាំង​ទិញ​ទំនិញ​នៅ​ផ្សារ​​អ៊ីអន​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ២០%។

ដើម្បី​ទទួល​បាន​វីងម៉ាស្ទ័រកាត​ដោយ​ឥត​គិតថ្លៃ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​ស្មាតហ្វូន​វីង​ហើយ​បង្កើត​វីង​អនឡាញ​ម៉ាស្ទ័រកាត​ដោយខ្លួនឯង ឬ​ក៏​អញ្ជើញ​ទៅ​ការិយាល័យ​កណ្តាល​នៃ​ធានា​ឯកទេសវីង ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ប័ណ្ណ​សម្គាល់​ខ្លួន​នោះ​ជា​ការស្រេច។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​​លេខទូរសព្ទ៖ 855 23 999 989 | 012 999 489៕

មតិយោបល់