/5de4ab6aeaa44_1575267120_medium.jpg)
- 2019-12-02 06:15:45
- ព័ត៌មាន
ភោជនីយដ្ឋានទីតាំងល្អបំផុត កណ្ដាលក្រុងភ្នំពេញ បើកដំណើរការជាផ្លូវការហើយ
- 2019-12-02 06:15:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភោជនីយដ្ឋានទីតាំងល្អបំផុត កណ្ដាលក្រុងភ្នំពេញ បើកដំណើរការជាផ្លូវការហើយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅ ភោជនីយដ្ឋាន Corner House បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ ដែលមានការចូលរួមពីអតិថិជន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ក្នុងពិធីសម្ពោធជាផ្លូវការនេះ ម្ចាស់ភោជនីយដ្ឋានទាំងបួនរូប បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងភ្ញៀវទាំងអស់ដែលបានចូលរួមផ្ដល់ជាកិត្តិយស។ ស្ថិតនៅផ្លូវលេខ 95 កែង 432, សង្កាត់បឹងត្របែក, ខណ្ឌចម្ការមន, រាជធានីភ្នំពេញ (ក្រោយក្រុមហ៊ុនលក់ឡាន Mazda ស្តុបបូកគោ) ភោជនីយដ្ឋាន Corner House បើកបម្រើជូនអតិថិជនចាប់ពីម៉ោង ៧ព្រឹក រហូតដល់យប់អាធ្រាត្រដែលរួមមានសេវាកម្មដូចជា អាហារទាំងបីពេល, ភេសជ្ជ, កាហ្វេ, ស្រាបៀរ, បន្ទប់ប្រជុំសម្រាប់ជួល ក៏ដូចជាក្រុមតន្ត្រី Live Band ផងដែរ។
សម្រាប់អាហារពេលព្រឹក និងពេលថ្ងៃ អថិជនអាចស្វែងរក បានមុខម្ហូបជាច្រើនជម្រើសក្នុងតម្លៃចាប់ពី ៣ ដល់ ៥ដុល្លារ និងអាហារពេលល្ងាចចាប់ពី ៥ដុល្លារឡើងទៅ។ ក្រៅពីនេះ Corner House ក៏មានបម្រើជូនកាហ្វេ និងទីតាំងល្អសម្រាប់ធ្វើការងារ និងការសិក្សាជាដើមចាប់ពីតម្លៃ ២ដុល្លារប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៀត សម្រាប់លោកអ្នកដែលចង់បានបន្ទប់ប្រជុំសម្រាប់ក្រុមការងារ ឬកិច្ចពិភាក្សាផ្សេងៗ ខាង Corner House ក៏មានសេវាកម្មជួលបន្ទប់ប្រជុំដោយមានបំពាក់ម៉ាស៊ីនត្រជាក់, ម៉ៃក្រូហ្វូន និង Projector ក្នុងតម្លៃសមរម្យផងដែរ។
ជាមួយនឹងទីតាំងល្អ ក៏ដូចជាអាហារ និងភេសជ្ជៈសម្បូរបែប Corner House ជាជម្រើសដ៏ប្រសើរសម្រាប់អ្នកដែលចង់បានកន្លែងជួបជុំ, កិច្ចពិភាក្សា, បំពេញការងារ និងកម្មវិធីផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទង Corner House ដែលមានអាសយដ្ឋានផ្លូវលេខ 95 កែង 432, សង្កាត់បឹងត្របែក, ខណ្ឌចម្ការមន, រាជធានីភ្នំពេញ (ក្រោយក្រុមហ៊ុនលក់ឡាន Mazda ស្តុបបូកគោ) ឬតាមរយៈទូរសព្ទ 078 900 708 ហ្វេសប៊ុកផេក ៖ Corner House