- 2019-12-04 02:28:58
- សេដ្ឋកិច្ច
បារាំងឆេះដុំខ្លាំង ព្រមានថានឹងសងសឹកភ្លាមៗ ប្រសិនបើអាមេរិកហ៊ានធ្វើរឿងមួយ
- 2019-12-04 02:28:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំងឆេះដុំខ្លាំង ព្រមានថានឹងសងសឹកភ្លាមៗ ប្រសិនបើអាមេរិកហ៊ានធ្វើរឿងមួយ
ចន្លោះមិនឃើញ
បារាំងកំពុងប្រឈមនឹងការគំរាមពីសហរដ្ឋអាម៉េរិកក្នុងការដំឡើងពន្ធ ១០០ ភាគរយលើឈីសស្រាសំប៉ាញនិងផលិតផលផ្សេងទៀតរបស់បារាំង ជាមួយមេដឹកនាំបារាំងបានប្រាប់ទៅប្រធានាធិបតីដូណាល់ ត្រាំកាលពីថ្ងៃអង្គារទី៣ធ្នូថា ចំណាត់ការនេះនឹងមានន័យស្មើនឹងការវាយប្រហារទៅលើអឺរ៉ុបទាំងមូល។
អ្នកតំណាងពាណិជ្ជកម្មអាម៉េរិកបានស្នើដំឡើងពន្ធ១០០ភាគរយលើទំនិញបារាំងតម្លៃ ២,៤ ពាន់លានដុល្លារកាលពីថ្ងៃចន្ទដើម្បីសងសឹកចំពោះពន្ធបារាំងលើក្រុមហ៊ុនបច្ចេកវិជ្ជាធំៗរួមមាន Google, Amazon និង Facebook ។ ប្រតិកម្មរបស់បារាំងមានភាពរហ័សនិងស្វាហាប់ ជាមួយប្រធានាធិបតីអេមម៉ានូអែល ម៉ាក្រុងនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោកបានព្រមានអំពីការឆ្លើយតបដ៏ឆ្លាតវៃរបស់អឺរ៉ុប ប្រសិនបើវិធានការរបស់អាម៉េរិកត្រូវបានអនុវត្ត។
លោកម៉ាក្រុងបាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយលោកត្រាំនៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងឡុងដ៍ថា “យើងនឹងឃើញថាតើការពិភាក្សានឹងទៅដល់ទីណានៅប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែវានឹងពាក់ព័ន្ធនឹងការឆ្លើយតបរបស់អឺរ៉ុប។ ពីព្រោះជាក់ស្តែងវាមិនមែនជាប្រទេសបារាំងទេដែលត្រូវបានដាក់ទណ្ឌកម្មឬវាយប្រហារ ប៉ុន្តែជាអឺរ៉ុបទាំងមូល”។ លោកម៉ាក្រុងនិយាយថាវាមិនយុត្តិធម៌ទេដែលប្រាក់ចំណូលឌីជីថល ត្រូវបានយកពន្ធតិចជាងប្រាក់ចំណូលមើលឃើញជាក់ស្តែង។ លោកបាននិយាយថាប្រទេសបារាំងមិនគួរត្រូវគេយកមកសងសឹកតែម្នាក់ឯងដោយសារតែចង់កែប្រែអតុល្យភាពជាមួយនឹងពន្ធលើក្រុមហ៊ុនបច្ចេកវិជ្ជានោះទេ។
លោកម៉ាក្រុងបានសួរថា “សំណួរដំបូងរបស់ខ្ញុំគឺថាតើនឹងមានអ្វីកើតឡើងជាមួយចក្រភពអង់គ្លេសដែលបានអនុម័តពន្ធដូចគ្នា? ចំពោះអ៊ីតាលី ពន្ធដូចគ្នា? អូទ្រីស អេស្ប៉ាញ…។ បើយើងធ្វើមែនទែនចឹង ប្រទេសទាំងនោះក៏ត្រូវធ្វើដាក់អ៊ីចឹងដូចគ្នាដែរ”។
ចំណាត់ការរបស់សហរដ្ឋអាម៉េរិកទំនងជាបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។ លោកត្រាំបាននិយាយថា សហភាពអឺរ៉ុបគួរតែ “កែប្រែឱ្យប្រសើរឡើង បើមិនដូច្នោះទេអ្វីៗនឹងកាន់តែតានតឹង”។ លោកត្រាំបាននិយាយមុនពេលជួបជាមួយលោកម៉ាក្រុងថា “ខ្ញុំមិនលង់ស្នេហ៍ជាមួយក្រុមហ៊ុនទាំងនោះទេ ប៉ុន្តែពួកគេគឺជាក្រុមហ៊ុនរបស់យើង”៕