• 2019-12-04 04:50:17
  • ព័ត៌មាន

ហុង ភារិន ត្រៀមខ្លួនប្រកួតការចងចាំលំដាប់ពិភពលោកស្អែកនេះហើយ

  • 2019-12-04 04:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ ហុង ភារិន ​ដែល​ជាមនុស្ស​មាន​ការ​ចង​ចាំ​ល្អ​បំផុត​ ក្រោយ​បាន​ល្បី​ឈ្មោះ​​​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា​super 100នៅ​ប្រទេស​ថៃ​​កាល​ពី​កន្លង​ទៅ​។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី៥ ​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ ២០១៩​នេះ​ យុវជន​កម្ពុជា​ដ៏​វ័យ​ឆ្លាត​រូបនេះ នឹង​ចូល​រួម​ប្រកួត​ប្រជែង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)។

កម្មវិធី​លំដាប់​ពិភពលោក​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន នៅក្រុង​អ៊ូហាន ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ នេះ​បើ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​កុងស៊ុលកម្ពុជាប្រចាំ​ក្រុង​ឆុង​ឈីង​ប្រទេស​ចិន ដោយ​មាន​ការ​ចូលរួម​លើក​ទឹកចិត្តពី​និស្សិត​កម្ពុជា​នៅ​ទីនោះ​ផងដែរ។ ​​​​​​​​

រូបភាព៖ សមាគមនិស្សិតកម្ពុជានៅប្រទេសចិន

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់