- 2019-12-05 12:34:58
- ព័ត៌មាន
រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជាពលរដ្ឋអំពីរដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ
- 2019-12-05 12:34:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជាពលរដ្ឋអំពីរដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ
ចន្លោះមិនឃើញ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋអំពី រដូវធ្វើប្រហុក ផ្អក។
ក្នុងសេចក្ដីជូនដំណឹងនេះមានខ្លឹមសារថា ក្នុងគន្លងទន្លេសាបភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្ដាល អាចនេសាទត្រីបានក្នុងខែមិគសិរនេះ គឺចាប់ថ្ងៃទី៩កើត ដល់ថ្ងៃទី១៣កើតត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះប្រសិនបើមេឃស្រឡះល្អនិងគ្មានភ្លៀងកក់ខែ។
នេះគឺដោយសារតែ ទឹកហូរនៅទន្លេសាប មានការស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់មានពីមុនមក។ ក្រៅពីនេះ រដ្ឋបាលជលផល ក៏ស្នើសុំអញ្ជើញប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ... មេត្តារួសរាន់ទិញត្រីនៅក្នុងខែមិគសិរនេះ នៅតាមគន្លងទន្លេសាបនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
រដ្ឋបាលជលផល ក៏បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់សម្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រី៕
ខាងក្រោមនេះ ជាច្បាប់ដើមនៃសេចក្ដីជូនដំណឹង៖