- 2019-12-09 06:27:04
- ព័ត៌មាន
មកស្គាល់ ប្រទេសពីរ មានព្រំដែនវែងជាងគេបំផុតក្នុងពិភពលោក ប្រវែងជិត ១ម៉ឺនគីឡូម៉ែត្រ
- 2019-12-09 06:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ប្រទេសពីរ មានព្រំដែនវែងជាងគេបំផុតក្នុងពិភពលោក ប្រវែងជិត ១ម៉ឺនគីឡូម៉ែត្រ
ចន្លោះមិនឃើញ
ព្រំដែនអន្តរជាតិ គឺជាកន្លែងខណ្ឌចែកទឹកដីរវាងប្រទេស២ ដែលប្រទេសខ្លះមានព្រំដែនអន្តរជាតិវែង ឯប្រទេសខ្លះមានខ្លី និងប្រទេសខ្លះទៀតមានព្រំដែនជាប់សមុទ្រ។ ចំពោះព្រំដែនអន្តរជាតិវែងបំផុត គឺខណ្ឌចែកអធិបតេយ្យរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលមានប្រវែងដល់ទៅ ៨៨៩៣គីឡូម៉ែត្រ។
សហរដ្ឋអាមេរិក មានផ្ទៃដីសរុប ៩ ១៤៧ ៥៩០គីឡូម៉ែត្រក្រឡា ជាដែនដីធំបំផុតលំដាប់ទី៤ លើពិភពលោក។ ចំណែកប្រទេសកាណាដា មានផ្ទៃសរុប ៩ ៩៨៤ ៦៧០គីឡូម៉ែត្រក្រឡា ជាដែនដីលំដាប់ទី២។ ប្រទេសទាំង២ មានព្រំប្រទល់ជាប់គ្នា ៥៥២៥ម៉ាយ ស្មើនឹង ៨៨៩៣គីឡូម៉ែត្រ ដែលជាប្រវែងព្រំប្រទល់អន្តរជាតិដ៏វែងបំផុតលើពិភពលោក។
ប្រទេសកាណាដា មានព្រំប្រទល់ដែនគោក ជាប់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្រៅពីនេះជាព្រំដែនទឹកជាប់សមុទ្រ។ ចំណែកសហរដ្ឋអាមេរិក គឺជាប់ប្រទេស២ គឺកាណាដា និងប្រទេសម៉ិកស៊ីកូ។ ព្រំដែនលាតសន្ធឹងតាមរដ្ឋ១២ របស់សហរដ្ឋអាមេរិក ជាមួយខេត្ត៧ របស់ប្រទេសកាណាដា៕