• 2019-12-12 02:19:49
  • ព័ត៌មាន

CEO ក្រុមហ៊ុនICE-WATCH GLOBAL សរសើរពីការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា

  • 2019-12-12 02:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​មាន​ការ​រីក​ច្រើន​ខ្លាំង​របស់​នាឡិកា​ដៃ​ម៉ាក Ice-Watch ក្នុង​ប្រទេស​កម្ពុជា​ លោក Jean-Pierre Lutgen នាយក​ក្រុមហ៊ុន Ice-Watch Global ក៏​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ០៦ ខែ​ធ្នូ ឆ្នាំ ២០១៩ ។

លោក Jean-Pierre Lutgen គឺជា CEO ហើយ​ក៏​ជា​អ្នក​បង្កើត​ម៉ាក​នាឡិកាដៃ ICE-WATCH ផង​ដែរ។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​សរសើរ​ប្រទេស​កម្ពុជា​ដែល​ជា​តំណាង​ចែកចាយ​ផ្ដាច់​មុខ​មួយ​របស់​ម៉ាក​នាឡិកាដៃ ICE-WATCH ថា ៖ “ ថ្វី​ត្បិត​តែ​កម្ពុជា​មាន​ប្រជាជន​តិច និង​សាខា​ចែកចាយ​តិច​ជាង​ប្រទេស​ផ្សេង​ក៏​ដោយ ក៏​ចំនួន​លក់​ក្នុង​កម្ពុជា​បាន​ហក់​ឡើង​គួរ​​ឲ្យ​កត់​សម្គាល់ នេះ​ដោយ​សារ​តែ​ការ​រីក​ចម្រើន​ពី​សេដ្ឋកិច្ច​ និង កម្រិត​ជីវភាព​ប្រជាជន​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន“។

ស្រប​ពេល​ដំណើរ​ទស្សនា​នេះ ក្រុមហ៊ុន WATCH EMPIRE ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ម៉ាក​នា​ឡិកាដៃ ICE-WATCH ក៏​កំពុង​រៀប​ចំ​កម្មវិធី Promotion ប្រចាំ​ឆ្នាំ​មួយ​ហៅ​ថា “Time to Change” ដែល​អតិថិជន ទាំង​អស់​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នាឡិកា​ចាស់​របស់​ពួក​គាត់​ដើម្បី​ដូរ​យក​នាឡិកា​ថ្មី​របស់ ICE-WATCH ម៉ូត​មួយ​ណា​ក៏​បាន​ដែល​ពួក​គាត់​ពេញ​ចិត្ត​ដោយ​គ្រាន់​តែ​បន្ថែម​ត្រឹម​តែ ៥៩% នៃ​តម្លៃ​នាឡិកា​ថ្មី​តែ​ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា​អតិថិជន​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៤១%៕

មតិយោបល់