• 2019-12-16 02:45:00
  • ព័ត៌មាន

ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ត្រូវ​ឪពុក​ដេញ​ឲ្យ​ទៅ​សុំ​ទាន ព្រោះ​មិន​ធ្វើ​កិច្ចការ​ផ្ទះ

  • 2019-12-16 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ម្នាក់​មក​ពី​ប្រទេស​ចិន ត្រូវ​ឪពុក​របស់​ខ្លួន​ពិន័យ​ឲ្យ​ទៅ​សុំ​ទាន​នៅ​រ៉ា​រទេះភ្លើង ដោយ​សារ​មិន​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ខ្លួន។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Kanka news បាន​រាយការណ៍​ថា ប៉ូលិស​ក្រុង​សៀងហៃ​ ប្រទេស​ចិន​បាន​រក​ឃើញ​ក្មេង​ប្រុស​ម្នាក់​កំពុង​ឈរ​សុំ​ទាន​នៅ​រ៉ា​រទេះ​ភ្លើង​សៀងហៃ ព្រោះ​ត្រូវ​ឪពុក​របស់​ខ្លួន​ពិន័យ​ឲ្យ​ធ្វើ​ដូច​នេះ ក្រោយ​ពេល​រូប​គេ​មិន​ទាន់​បង្ហើយ​កិច្ចការ​ផ្ទះ​របស់​ខ្លួន។

តាម​នោះ​ដែរ នៅ​វេលា​ម៉ោង​៤៖៤៥​នាទី​ភ្លឺ ប៉ូលិស​បាន​ទទួល​ការ​រាយការណ៍​ថា គេ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​មួយ​រូប កំពុង​ឈរ​សុំ​ទាន​នៅ​ទីតាំង​ខាង​លើ។ យោង​តាម​ការ​រាយការណ៍ ក្មេង​ប្រុស​ខាង​លើ​បាន​នៅ​ទី​នេះ​៤៥​នាទី​ហើយ ពោល​គឺ​ក្រោយ​ពេល​ប៉ា​របស់​គេ​ទៅ​ធ្វើ​ការ។ មូលហេតុ​ដែល​ក្មេង​ប្រុស​ត្រូវ​ពិន័យ​នោះ​គឺ គ្រូ​របស់​គេ​បាន​ប្រាប់​ប៉ា​គេ​ថា គេ​មិន​បានបំពេញ​ការងារ​ផ្ទះ​រួច។

នៅ​ពេល​សួរ​ថា ពេល​ប៉ា​ពិន័យ​មាន​ស្រវឹង​ ឬ​អត់ ក្មេង​ប្រុស​បាន​ប្រាប់​ថា​ប៉ា​គេ​មិនបាន​ស្រវឹង​ឡើយ។ ក្រោយ​ពេល​បញ្ជូន​មក​ប៉ុស្តិ៍​ប៉ូលិស​រួច ១​ម៉ោង​ក្រោយ​មក ម្ដាយ​របស់​ក្មេង​នេះ​បាន​មក​ទទួល។ ម្ដាយ​រូប​នេះ​បាន​ប្រាប់​ថា ប្ដី​ខ្លួន​មាន​អារម្មណ៍​ថា​ខក​ចិត្ត​ខ្លាំង​ក្រោយ​ពេល​ត្រូវ​គ្រូ​រាយការណ៍​ដូច​ខាង​លើ ទើប​ពិន័យ​កូន​ខ្លួន​ដូច​នេះ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់