• 2019-12-16 03:08:25
  • ព័ត៌មាន

គួរឲ្យរន្ធត់! ស្លាប់ជាង ១០នាក់ ក្រោយឡានធម្មយាត្រាធ្លាក់ជ្រោះនៅនេប៉ាល់

  • 2019-12-16 03:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៤​នាក់​បាន​ស្លាប់ និង​១៨​នាក់​ផ្សេង​ទៀត​រង​របួស ក្រោយ​ពេល​ដែល​ឡាន​ក្រុង​មួយ​គ្រឿង​ដឹក​អ្នក​ធ្វើ​ធម្មយាត្រា​ហិណ្ឌូ​ធ្លាក់​ចូល​ជ្រោះ​នៅ​សង្កាត់ Sindhupalchowk ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ Aljazeera ឲ្យ​ដឹង​ថា ឡាន​ក្រុង​ដឹក​អ្នក​ដំណើរ ៣២​នាក់ បាន​ធ្លាក់​ជ្រោះ​ជម្រៅ​ជាង ៧០​ម៉ែត្រ​ពី​ផ្លូវ។ អ្នកដំណើរទាំងនោះបានវិលត្រឡប់ពីធម្មយាត្រាមួយទៅកាន់ Kalinchowk Bhagawati ដែលជាប្រាសាទហិណ្ឌូដ៏ពេញនិយមមួយដែលមានទីតាំងស្ថិត​នៅ​លើ​កំពូល​ភ្នំ​ជិត ៤​ពាន់​ម៉ែត្រ។ យោង​តាម​ប៉ូលិស​ក្នុង​តំបន់​ឲ្យ​ដឹង​ថា "យើង​បាន​រក​ឃើញ​សាក​សព​អ្នក​ដំណើរ ១២​នាក់​ពី​គ្រោះ​ថ្នាក់​នេះ ដោយ​ក្នុង​នោះ​មាន​ក្មេង​៤​នាក់​បាន​ស្លាប់។” ចំណែក​ឯ​អ្នក​រង​របួស ១៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

យ៉ាង​ណា​មិញ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើត​ឡើង នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ប៉ូលិស​ប៉ាន់ស្មាន​ថា​អាច​បណ្ដាល​មក​ពី​ស្ថានភាព​ផ្លូវ និង​ការ​បើក​បរ​មិន​ប្រុងប្រយ័ត្ន៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់