• 2019-12-19 10:55:00
  • ព័ត៌មាន

និយាយមែន! ជិះឡានទៅលេងឡាវគេងបោះតង់ សប្បាយខ្លាំងរំភើបរកអ្វីប្រៀប​មិនបាន

  • 2019-12-19 10:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ឡាវ ​​​​​នៃ​ដំណើរ​កម្សាន្ត Ford Adventure 2019 ដោយ​ជិះ​រថយន្ត Ford ​របស់​អ្នក​ចូល​រួម​ជាង​៦០០​នាក់ ​បាន​បញ្ចប់​ ។ ប៉ុន្តែ​អ្វី​ដែល​បន្សល់​គឺ​ការ​ចង​ចាំ ភាព​សប្បាយ​រីក​រាយ​និង​បទ​ពិសោធន៍​​មិន​អាច​បំភ្លេច​បាន​សម្រាប់​បំណាច់​ឆ្នាំ​២០១៩​នេះ​។

​ចំណាយ​ពេល ៣​យប់​៤​ថ្ងៃ ​ជិះ​រថយន្ត​សរុប​ ១៣០ គ្រឿង ​ចេញ​ដំណើរ​តាំង​ពី​ព្រលឹម​ស្រាងៗ ​។ បើ​ទោះ​បើកបរ​ក្នុង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​រាប់​រយ​គីឡូម៉ែត្រ​យ៉ាង​​ណា ​តែ​អ្នក​ចូល​រួម​ទាំង​ចាស់​និង​ក្មេង​បង្ហាញ​ទឹក​មុខ​យ៉ាង​សប្បាយ​រីក​រាយ។ ​​​បើ​ឃើញ​ឧបសគ្គ​ ឬ​ស្ថានភាព​​ផ្លូវ​លំ​បាក ​រថយន្ត​ខាង​មុខ ​រាយ​ការណ៍​ផ្ដល់​ដំណឹង​ដល់​រថយន្ត​បន្ទាប់ ​បង្ហាញ​ពី​កិច្ច​សហការ​យ៉ាង​សាម​គ្គី​បំ​ផុត។ ​

​​លើស​​ពី​នេះ ​ក៏​មាន​សកម្មភាព​ចែក​អំណោយ​ដល់​ប្រជា​ជន​នៅ​ខេត្ត​ស្ទឹង​ត្រែង​​ចំនួន​២០០​គ្រួសារ ​ដែល​​​​ជា​ចាស់​ជរា ​និង​​ក្រី​ក្រ​ផង​ដែរ។ ​បន្ថែម​ពី​នេះ ​​អ្នក​ចូល​រួម​រួម​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​អនុស្សាវរីយ៍​មិន​​ធ្លាប់​មាន ​ការ​គេង​បោះ​តង់ ​ស្រប​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​ដល់ ១៣ អង្សា។ ​ការ​ទស្សនា​តំបន់​ទេសចរណ៍​ ​ដូច​ជា ​ ​ទឺក​ធ្លាក់​ Khone Phapheng ​និង​រមណីយដ្ឋាន Tadlor Lodge ​នៅ​ប្រទេស​ឡាវ​យ៉ាង​ជក់​ចិត្ត។ ​ការ​​ដើរ​ទំនិញ​នៅ​ផ្សា​ក្នុង​​ខេត្ត​ចម្ប៉ាសាក់ ​រួម​ទាំង​សកម្មភាព​ច្រៀង​រាំ​នា​ពេល​រា​ត្រី​​ជុំ​គ្នា​ ​យ៉ាង​សប្បាយ​រីក​រាយ។ ​​​​

អ្នក​ចូល​រួម​ដែល​​មិន​ធ្លាប់​ស្គាល់​ពី​មុន​សោះ ​ក៏​បង្កើត​​ជា​ភាព​ស្និទ្ធ​ស្នាល​ដូច​បង​ប្អូន ចង​ចាំ​ទង្វើ​ល្អ​របស់​គ្នា​មិន​ភ្លេច៕​​​​​​​

អានបន្ត៖ ​ ទឹកធ្លាក់២កន្លែងនៅឡាវ ជិះមិនឆ្ងាយប៉ុន្មានពីកម្ពុជា បង្កប់ទេសភាពស្រស់ត្រកាលក្នុងរដូវនេះ

ទៅដើរលេងជាក្រុម ចង់បោះតង់សប្បាយ គួរត្រៀមអ្វីខ្លះកុំឲ្យស្មុគស្មាញ

អត្ថបទ៖ លឹម សុនា

មតិយោបល់