- 2019-12-21 02:00:00
- ព័ត៌មាន
សល់១សប្តាហ៍ប៉ុណ្ណោះ! ស្រីៗគួរសាក Challenge ថ្មីមួយជួយបង្កើនជំនឿចិត្តខ្លួនឯងក្រែងអាចឈ្នះរង្វាន់ធំ
- 2019-12-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់១សប្តាហ៍ប៉ុណ្ណោះ! ស្រីៗគួរសាក Challenge ថ្មីមួយជួយបង្កើនជំនឿចិត្តខ្លួនឯងក្រែងអាចឈ្នះរង្វាន់ធំ
ចន្លោះមិនឃើញ
ដើម្បីពង្រឹងជំនឿចិត្ត និងបង្កើតភាពសប្បាយរីករាយ មនុស្សសម័យថ្មីតែងនិយម ឆាលេន (Challenge) ខ្លួនឯង ឲ្យធ្វើរឿងអ្វីមួយដែលថ្មីប្លែក រៀងពិបាកជាងសព្វដងបន្តិច ប៉ុន្តែជារឿងល្អ ដែលគួរឲ្យចាប់អារម្មណ៍ គួរឲ្យចង់សាកល្បង និងមានផ្ដល់អត្ថប្រយោជន៍ចំពោះខ្លួនឯងទៀត។ ធ្វើបែបនេះ គេនឹងអាចទទួលបានបទពិសោធន៍ថ្មីមួយទៀត ដែលជាទុនជួយឲ្យគេអាចស្វែងរកសមត្ថភាពពិសេស ឬទេពកោសល្យថ្មីខ្លួនឯងជាដើម។
«យើងជឿជាក់ថាសុភាពនារីម្នាក់ៗសុទ្ធតែ មានទេពកោសល្យ និងមន្តស្នេហ៍ផ្ទាល់ខ្លួន គ្រាន់តែមិនដឹងថាត្រូវបញ្ចេញឬ ចាប់ផ្ដើមបង្ហាញវាដោយរបៀបណា។ ដូច្នេះហើយយើងបង្កើតឲ្យមាន X Challenge ដែលនឹងក្លាយជាឱកាសមួយ ឲ្យសុភាពនារីខ្មែរយើងដែលជាអ្នកកំពុងប្រើប្រាស់ Vaseline Instant Fair អាចបញ្ចេញសមត្ថភាព និងបង្ហាញភាពស្រស់ស្អាតតាមស្ទាយផ្ទាល់ខ្លួនបាន» ។ នេះបើតាមការឲ្យដឹងពីតំណាងផលិតផល Vaseline កម្ពុជា។
សប្បាយលេងខុសប្លែកពី ឆាលេនផ្សេងទៀត ត្រង់ថាចូលរួមលេង X Challenge របស់ Vaseline Instant Fair ក្រៅពីអាចឲ្យស្បែកសប្រកបដោយសុខភាពល្អហើយ អ្នកក៏អាចឈ្នះរង្វាន់ឡូយៗ ទៀតដូចជា ទូរសព្ទទំនើប គឺទូរសព្ទ Hauwei Mate 30 Pro និងបាន Vaseline Instant Fair លាបពេញ ១ឆ្នាំ និងអាចក្លាយជាតារា Influencer ឲ្យ Vaseline ថែមទៀត ។
ការប្រកួត X-Challenge នេះចាប់ផ្តើមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩។ តោះ! សាកល្បងលេង X Challenge ដោយត្រូវធ្វើតាមលក្ខខណ្ឌ ដូចខាងក្រោម៖ ១. ថតវីដេអូខ្លី ដែលមានរយៈពេលតិចជាង ១នាទី ឬ ៦០ វិនាទី និងណែនាំពីផលិតផល Vaseline Instant Fair
២. លាប Vaseline Instant Fair នៅលើដៃម្ខាង ហើយប្រៀបធៀបដៃទាំងពីរដោយធ្វើជាសញ្ញា X ដើម្បីឲ្យបានដឹងថាស្បែករបស់អ្នកខុសគ្នាយ៉ាងណា ហើយផុសលើ Timeline របស់អ្នក
៣. ប្រាកដថាត្រូវមានសរសេរ #Xchallenge #Vaseline #InstantFair #HealthyWhite នៅលើ Caption របស់អ្នក
៤. Nominate ឬ Mention មិត្តភក្តិរបស់អ្នកឲ្យបាន ១០ នាក់។
របៀបជ្រើសរើសអ្នកឈ្នះ ៖
ផេក Vaseline Cambodia នឹងផុសបេក្ខជនឆ្នើមប្រចាំសប្ដាហ៍ ដែលធ្វើបានល្អបំផុតនៅលើផុសរបស់ពួកគេមាន (Like + Share + Comment) ច្រើន ហើយបានអនុវត្តន៍តាមការណែនាំត្រឹមត្រូវ។
ជាផលិតផលល្បីឈ្មោះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក សេរ៉ូមថែបំប៉នស្បែក Vaseline Instant Fair រូបមន្តជំនាន់ថ្មីកាន់តែប្រសើរជាងមុន សម្បូរដោយវីតាមីន B3 និង Micro-Droplet ពី Vaseline Jelly នឹងផ្តល់សំណើមបានច្រើនបំផុត អាចជួយលុបបំបាត់ស្នាមអុចខ្មៅ និងជួយឲ្យស្បែកស ភ្លឺថ្លាជាងមុនដល់ទៅ 4ដងភ្លាមៗ ប្រកបដោយសុខភាពល្អ ។
សាច់សេរ៉ូមងាយជ្រាបចូលទៅក្នុងស្បែកជួយថែរក្សាស្បែកពីខាងក្នុង ដោយមិនជាប់ស្អិត ប្រើតែ ២សប្តាហ៍ប៉ុណ្ណោះអាចឃើញប្រសិទ្ធភាពហើយ។ ដូច្នេះខ្លាចអីនឹងចូលរួមលេង X Challenge ហ្នឹងគេ !
អត្ថបទទាក់ទង ៖ បែបសប្បាយលេងខ្លាំង តារាហ្វេសប៊ុកនាំគ្នាថតវីដេអូបង្អួតសាច់ដាក់ X Challenge ល្អមើលប្លែក
តោះ! មើលវីដេអូ តារាហ្វេសប៊ុនមួយចំនួនដែលបានចូលរួមលេង X Challenge ហើយអាចសាកធ្វើតាមបាន៖