• 2019-12-23 01:49:51
  • ព័ត៌មាន

ខេត្ត៥ នឹង​ចុះ​ត្រជាក់ដល់ ១៧អង្សារសេ

  • 2019-12-23 01:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹងថា កម្ពុជា បាន​នឹង​បន្ត​ទទួលនូវឥទ្ធិពល​នៃ​ជ្រលងសម្ពាធខ្ពស់​ខ្សោយ។ នៅក្នុង​មហាសមុទ្រ​ភាគខាងកើត​ហ្វីលីពីន ព្យុះទី២៩ ឈ្មោះ ហ្វាន់ហ្វូន (PHANFONE) បាន​នឹង​កំពុងធ្វើដំណើរ​ឆ្លងកាត់​ហ្វីលីពីន រួចបន្ត​ដំណើរ​ចូលសមុទ្រ​ចិនខាងត្បូង តែមិនមាន​ឥទ្ធិពល​អ្វីដល់កម្ពុជាឡើយ។

ស្ថានភាព​បែបនេះ ធ្វើឱ្យ៖

១. ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ៖ ខេត្ត​ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹងមាន​ធាតុ​អាកាស​ត្រជាក់នាពេលព្រឹក ដោយ៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៧-១៩អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៧-៣០អង្សារសេ។

២. បណ្តាខេត្តដទៃទៀត

-សីតុណ្ហភាព​អប្បបរមា មានពី ២០-២៤អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣០-៣៤អង្សារសេ៕

អត្ថបទ៖ សំភី

មតិយោបល់