- 2019-12-26 03:21:35
- ព័ត៌មាន
ខេត្តដែលជួបអាកាសធាតុចុះត្រជាក់ដល់ ១៧អង្សារ ចាប់ពីថ្ងៃទី២៦ធ្នូនេះ
- 2019-12-26 03:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តដែលជួបអាកាសធាតុចុះត្រជាក់ដល់ ១៧អង្សារ ចាប់ពីថ្ងៃទី២៦ធ្នូនេះ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងកាលពីថ្ងៃទី២៣ធ្នូកន្លងទៅឱ្យដឹងថា ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ២០១៩ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹក ដោយ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សារសេ។
ក្រសួងបញ្ជាក់ថា ការចុះត្រជាក់នេះ ដោយសារកម្ពុជា បាននឹងបន្តទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ខ្សោយ។
ចំណែកបណ្តាខេត្តដទៃទៀត
-សីតុណ្ហភាពអប្បបរមា មានពី ២០-២៤អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣៤អង្សារសេ៕
ចុចអាន៖